ប៉ូលីសអាមេរិក ចាប់ខ្លួនបុរសម្នាក់ ដែលមានកាំភ្លើង ស្លាកលេខឡានក្លែងក្លាយ នៅជិតកន្លែងជួបជុំរបស់លោក ដូណាល់ ត្រាំ នៅរដ្ឋ កាលីហ្វញ៉ា

បរទេស៖ ប៉ូលិសក្នុងតំបន់ បាននិយាយនៅថ្ងៃអាទិត្យថា បុរសម្នាក់ត្រូវបានចាប់ខ្លួន នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយ នៅជិតការជួបជុំរបស់បេក្ខជន ប្រធានាធិបតី គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃសៅរ៍ ដោយប្រឈមមុខ នឹង ការចោទប្រកាន់ពីបទប្រើប្រាស់ កាំភ្លើង បន្ទាប់ពីគាត់ត្រូវបានគេរក ឃើញថាមានអាវុធ លិខិតឆ្លងដែនជាច្រើន និងផ្លាកលេខក្លែងក្លាយ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Chad Bianco ស្នងការប៉ូលីសតំបន់ Riverside County បាននិយាយថា គាត់ជឿថានាយកដ្ឋានរបស់គាត់បានបញ្ឈប់ការប៉ុនប៉ងធ្វើឃាត ទោះបីជាគាត់ទទួលស្គាល់ថា នោះជា “ការរំពឹងទុក” ក៏ដោយ ។ កំណត់ត្រាក្នុងពន្ធនាគារ បានបង្ហាញថា ជនសង្ស័យត្រូវបានដោះលែង ឱ្យនៅក្រៅឃុំកាលពីថ្ងៃសៅរ៍ ។ មន្ត្រីសហព័ន្ធបាននិយាយកាលពីថ្ងៃអាទិត្យថា ការស៊ើបអង្កេតសហព័ន្ធ កំពុងដំណើរការ ។ ប៉ូលិសបាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃអាទិត្យថា «អ្វីដែលយើងដឹងគឺគាត់ បានបង្ហាញលិខិតឆ្លង ដែនជាច្រើនដែលមានឈ្មោះខុសៗគ្នា … Continue reading ប៉ូលីសអាមេរិក ចាប់ខ្លួនបុរសម្នាក់ ដែលមានកាំភ្លើង ស្លាកលេខឡានក្លែងក្លាយ នៅជិតកន្លែងជួបជុំរបស់លោក ដូណាល់ ត្រាំ នៅរដ្ឋ កាលីហ្វញ៉ា