សេអ៊ូល៖ នៅថ្ងៃចន្ទនេះ យោធាកូរ៉េខាងត្បូង បានអះអាងដឹងថា ខ្លួនបានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីឆ្លើយតប ក្រោយពីកូរ៉េខាងជើងបានបញ្ជាឱ្យទាហាននៅតាមព្រំដែន ដើម្បីត្រៀមបាញ់ក្នុងជម្លោះ ដែលកំពុងកើនឡើងជុំវិញ ការហោះហើរយន្តហោះគ្មានមនុស្ស បើកទៅកាន់ទីក្រុងព្យុងយ៉ាង ។ កូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ បានចោទប្រកាន់ក្រុងសេអ៊ូល ពីបទហោះហើរយន្តហោះគ្មានមនុស្សបើក ពីលើរដ្ឋធានីរបស់ខ្លួន ដើម្បីទម្លាក់ខិតប័ណ្ណឃោសនា ដែលពោរពេញទៅដោយ “ពាក្យចចាមអារ៉ាម និងសំរាម” ហើយបានព្រមានកាលពីថ្ងៃអាទិត្យថា ប្រសិនបើយន្តហោះគ្មានមនុស្សបើកផ្សេងទៀត ត្រូវបានរកឃើញ កូរ៉េខាងជើងនឹងចាត់ទុកវាជា “ការប្រកាសសង្គ្រាម” ។ កាលពីដំបូងឡើយ យោធារបស់ទីក្រុងសេអ៊ូល បានបដិសេធថា ខ្លួនមិនបាននៅពីក្រោយជើងហោះហើរ នេះនោះទេ ដោយមានការរំពឹងទុកក្នុងតំបន់ផ្តោត លើក្រុមសកម្មជននៅភាគខាងត្បូង ដែលបានបញ្ជូនការ ឃោសនាជាយូរមកហើយ និងរូបិយប័ណ្ណអាមេរិកទៅភាគខាងជើង ជាធម្មតាតាមបាល់ឡុងហោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed