អង់គ្លេស ប្រកាសអំពីផែនការ វិនិយោគដែលមានទឹកប្រាក់ ជាង៨២ពាន់លានដុល្លារអាមេរិក
ឡុងដ៍ ៖ កាលពីថ្ងៃចន្ទ លោក Rachel Reeves អធិការបតីអង់គ្លេស បានបង្ហាញផែនការវិនិយោគឯកជន ដែលមានទឹកប្រាក់ចំនួន៦៣ពាន់លានផោន ស្មើនឹងប្រហែល ៨២,៣០ពាន់លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានជិត៣៨,០០០កន្លែង និងកើនឡើងទ្វេដងនៃការវិនិយោគកាលពីឆ្នាំមុន នៅចក្រភពអង់គ្លេស ។ នៅក្នុងកិច្ចប្រជុំកំពូលវិនិយោគអន្តរជាតិ លោក Reeves បានប្រកាសពីការពង្រីក មូលនិធិទ្រព្យសម្បត្តិជាតិ ដែលនឹងបូករួមបញ្ចូល ជាមួយធនាគារហេដ្ឋារចនាសម្ព័ន្ធ ចក្រភពអង់គ្លេសដែលមានស្រាប់ដែលបង្កើតឡើង ដោយរដ្ឋាភិបាលមុន ។ អង្គភាពដែលបនដាក់រួមបញ្ចូលគ្នាថ្មីនេះ នឹងមានទីស្នាក់ការកណ្តាលនៅទីក្រុង Leeds ក្នុងគោលបំណងជំរុញ ថាមពលស្អាត និងឧស្សាហកម្មរីកចម្រើន ។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេស ចំពោះកំណើនសេដ្ឋកិច្ចឈានមុខគេ ដោយសន្យាថា នឹងសម្រេចបាននូវ “តាមរយៈភាពរំជើបរំជួល និងគួរឱ្យស្ញប់ស្ញែងនៃការវិនិយោគ” ។ កិច្ចប្រជុំកំពូលក៏បានមើលឃើញ ពីការប្តេជ្ញាចិត្តលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាផងដែរ ។ លោក Jonathan Reynolds រដ្ឋមន្ត្រីក្រសួងធុរកិច្ច និងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីការតាំងចិត្ត របស់ចក្រភពអង់គ្លេស ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេស … Continue reading អង់គ្លេស ប្រកាសអំពីផែនការ វិនិយោគដែលមានទឹកប្រាក់ ជាង៨២ពាន់លានដុល្លារអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed