កូរ៉េខាងជើង បំផ្ទុះផ្លូវអន្តរកូរ៉េ នៅខាងខ្លួន ខណៈទំនាក់ទំនងទ្វេភាគី ប្រឈមនឹងគ្រោះថ្នាក់
សេអ៊ូល៖ យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង បានបំផ្ទុះផ្នែកខ្លះនៃផ្លូវអន្តរកូរ៉េ នៅម្ខាងនៃព្រំដែនរបស់ខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដោយបានបំផ្លាញនូវអ្វីដែលធ្លាប់ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការរបស់កូរ៉េទាំងពីរ។ អគ្គសេនាធិការចម្រុះរបស់ កូរ៉េខាងត្បូងបានឲ្យដឹងថា “កងកម្លាំងកូរ៉េខាងជើងបានធ្វើការបំផ្ទុះ ដោយសន្មត់ថានឹងបិទផ្លូវអន្តរកូរ៉េ” នៅក្នុងទីក្រុង Gyeongui និង Donghae ប្រហែលថ្ងៃត្រង់។ ក្រោយមកនៅថ្ងៃនោះ ទូរទស្សន៍ KBS របស់ទីក្រុងសេអ៊ូល បានរាយការណ៍ដោយដកស្រង់ សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាកន្លែងនោះ ដើម្បីពិនិត្យការត្រៀមរៀបចំ សម្រាប់ការបំផ្ទុះផ្លូវនោះ។ KBS បានចុះផ្សាយថា លោក គីម បានទៅដល់ទីតាំងនៅក្នុងរថយន្ត Lexus ដែលជាម៉ាកប្រណីតរបស់ក្រុមហ៊ុន Toyota Motor Corp. របស់ប្រទេសជប៉ុន។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិហាមឃាត់កូរ៉េខាងជើង ពីការនាំចូលទំនិញប្រណីត ដែលជាផ្នែកនៃទណ្ឌកម្ម ដែលត្រូវបានដាក់ក្នុងការឆ្លើយតប ទៅនឹងការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ JCS បានបន្ដថា យោធាកូរ៉េខាងត្បូង បានឆ្លើយតបដោយការបាញ់ព្រមាន នៅភាគខាងត្បូងនៃបន្ទាត់កំណត់ព្រំដែនយោធា … Continue reading កូរ៉េខាងជើង បំផ្ទុះផ្លូវអន្តរកូរ៉េ នៅខាងខ្លួន ខណៈទំនាក់ទំនងទ្វេភាគី ប្រឈមនឹងគ្រោះថ្នាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed