ម៉ូស្គូ៖ តុលាការទីក្រុងមូស្គូ បានពិន័យក្រុមហ៊ុនផ្ញើសារ Telegram ចំនួន ៤លានរូប្លែ (ប្រហែល ៤១,៤០០ដុល្លារអាមេរិក) សម្រាប់ការបដិសេធមិនលុបព័ត៌មាន ដែលហាមប្រាមក្នុងប្រទេសរុស្ស៊ី។ តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Telegram ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តបទល្មើសរដ្ឋបាល ចំពោះការខកខានក្នុងការ “ដកចេញនូវព័ត៌មាននៅពេលដែលការដកចេញបែបនេះត្រូវបានទាមទារដោយច្បាប់រុស្ស៊ី” ។ តុលាការមិនបានបញ្ជាក់ពីព័ត៌មានហាមឃាត់ដែលនាំឲ្យមានការផាកពិន័យនោះទេ។ នៅក្នុងខែសីហា Telegram ត្រូវបានពិន័យជាប្រាក់ចំនួន ៤លានរូប្លែម្ដងរួចទៅហើយ សម្រាប់បទល្មើសស្រដៀងគ្នានេះ។ ជាមួយនឹងអតិថិជនប្រមាណ ៩០០លាននាក់ ហើយជាក់ស្ដែង បណ្ដាញ Telegram ឥឡូវនេះគឺជាវេទិកាផ្ញើសារឈានមុខគេរបស់ពិភពលោក និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed