អ៊ុយក្រែន គ្រោងនឹងទទួលបាន រថក្រោះអាមេរិកមួយចំនួន ពីប្រភពដែលធ្លាប់បានរំពឹងទុក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួននឹងបរិច្ចាគរថក្រោះ M1 Abrams ដែលចូលនិវត្តន៍មួយចំនួន របស់ខ្លួនទៅឱ្យអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវ បានធ្វើការស្នើសុំអស់រយៈពេលជាច្រើនខែសម្រាប់ អាវុធដែលអាចយកមកប្រើប្រាស់ ក្នុងសមរភូមិប្រឆាំងរុស្សីបាន។ គួរឲ្យដឹងដែរថាសហរដ្ឋអាមេរិក បានបញ្ជូនអ៊ុយក្រែន Abrams ចំនួន៣១ រួចមកហើយតាំង តែពីនៅពាក់កណ្តាលឆ្នាំ ២០២៣ហើយ ជាងពាក់កណ្តាល ត្រូវបានគេរាយការណ៍ថា ត្រូវបានបំផ្លាញ នៅក្នុងការប្រយុទ្ធគ្នា រហូតមកដល់ពេលនេះ ខណៈដែលយ៉ាងហោចណាស់ មួយត្រូវបានរឹបអូសដោយរុស្សី និងកំពុងដាក់តាំង បង្ហាញនៅទីក្រុងមូស្គូ។ រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលី លោក Pat Conroy បានប្រកាសការសម្រេចចិត្តនៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ដោយនិយាយថា ប្រទេស របស់លោកបានប្តេជ្ញា គាំទ្រអ៊ុយក្រែន ដើម្បីបញ្ចប់ជម្លោះ តាមលក្ខខណ្ឌរបស់ខ្លួន។ រដ្ឋាភិបាលទីក្រុងគៀវ​ នឹង​ទទួល​បាន​រថក្រោះ​ចំនួន ៤៩ គ្រឿង ​ក្នុង​ចំណោម​រថក្រោះ ​ចំនួន ៥៩ ដែល​ទីក្រុង Canberra បាន​ចូល​និវត្តន៍​ ក្នុង​ខែ​កក្កដាហើយម៉ូដែល M1A1 ចាស់​ត្រូវ​បាន​គេ​សន្មត់​ថា … Continue reading អ៊ុយក្រែន គ្រោងនឹងទទួលបាន រថក្រោះអាមេរិកមួយចំនួន ពីប្រភពដែលធ្លាប់បានរំពឹងទុក