សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយយោធាថ្មីមួយទៀត ជូនទៅដល់រដ្ឋាភិបាលទីក្រុងគៀវ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការប្រកាសបង្ហាញកញ្ចប់ ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៤២៥លានដុល្លារ ដោយសន្យាថានឹងមានការគាំទ្របន្ថែមទៀត នាពេលអនាគតបន្ថែមទៀតផង។ កញ្ចប់ជំនួយយោធាទាំងនោះរួមបញ្ចូល ទាំងមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និង Stinger គ្រាប់រ៉ុក្កែតសម្រាប់បាញ់បង្ហោះ HIMARS និងគ្រាប់កាំភ្លើងធំ។ សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូចំនួន៥០ទៀតដើម្បី បំពេញតម្រូវការសមរភូមិដែល ត្រូវការជាបន្ទាន់របស់អ៊ុយក្រែន។ លោក Biden បាននិយាយជាមួយមេដឹកនាំ អ៊ុយក្រែនលោក Vladimir Zelensky តាមទូរស័ព្ទកាលពីថ្ងៃពុធដោយសន្យាថា នឹងពង្រឹងផែនការជំនួយ សន្តិសុខជាមួយដៃគូអន្តរជាតិ ដើម្បីធានាថាអ៊ុយក្រែនមានឧបករណ៍ ដែលខ្លួនត្រូវការដើម្បីយកឈ្នះទៅលើ សមរភូមិជាមួយនឹងរុស្សី។ ជាការឆ្លើយតបភ្លាមៗលោកZelensky បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការគាំទ្ររបស់ខ្លួន។ គាត់បានសរសេរនៅលើ Telegram ថា៖ការដឹកនាំរបស់ប្រធានាធិបតី Biden ក្នុងការបង្រួបបង្រួមពិភពលោក និងការគាំទ្រទ្វេភាគីដ៏រឹងមាំនៅអាមេរិក គឺជាកត្តាសំខាន់ ហើយបានជួយអ៊ុយក្រែនឱ្យគ្រប់គ្រង និងការពារឯករាជ្យរបស់យើង៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed