អ៊ុយក្រែន មានបំណងចង់ចូលរួម អង្គការណាតូ ឲ្យទាន់អាណត្តិដឹកនាំ របស់លោកប្រធានាធិបតី អាមេរិក Joe Biden

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោកស្រីNatalia Galibarenko បេសកជនរបស់រដ្ឋាភិបាលទីក្រុងគៀវ ប្រចាំប្លុកអង្គការណាតូ បាននិយាយថា ការទទួលយកអ៊ុយក្រែន ទៅក្នុងអង្គការ NATO នៅមុនដំណាច់ឆ្នាំនេះអាចជាផ្នែក មួយដ៏សំខាន់នៃកេរ្តិ៍ដំណែល របស់លោក Joe Biden ជាប្រធានាធិបតី។ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានដាក់សមាជិកភាពភ្លាមៗ នៅក្នុងប្លុក ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃ ផែនការជ័យជម្នះឬ Victory Plan របស់គាត់ ដែលគាត់បានបង្ហាញ កាលពីថ្ងៃពុធ។ លោកស្រីGalibarenko បានពន្យល់ពីហេតុផល នៅពីក្រោយរឿងនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅទីក្រុង Brussels ដែលបានកត់ត្រាមួយថ្ងៃមុន ។ លោកស្រីបេសកកម្មជន ពិសេសរូបនេះបានប្រាប់ទី ភ្នាក់ងារព័ត៌មាននេះថា ៖គំនិតរបស់យើងគឺថា ការផ្តល់ការអញ្ជើញ ដល់អ៊ុយក្រែននៅពេលនេះគឺជាសញ្ញា នយោបាយ ។ យើងជឿជាក់ដោយស្មោះថា វាអាចជាផ្នែកមួយ នៃកេរដំណែល នៃរដ្ឋបាលអាមេរិកបច្ចុប្បន្ន។ … Continue reading អ៊ុយក្រែន មានបំណងចង់ចូលរួម អង្គការណាតូ ឲ្យទាន់អាណត្តិដឹកនាំ របស់លោកប្រធានាធិបតី អាមេរិក Joe Biden