ប្រធានាធិបតីអ៊ុយក្រែនថា អ៊ុយក្រែន ត្រូវតែមានអាវុធនុយក្លេអ៊ែរ ឬ ក៏ចូលក្នុងអង្គការណាតូ

បរទេស៖ លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនអាចការពារខ្លួនបានតាមរយៈ ការក្លាយជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ឬជាសមាជិកនៃអង្គការណាតូ ដោយលោកអះអាងថា លោកបានផ្តល់ហេតុផលដូចគ្នាទៅនឹង អតីតប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការផ្សព្វផ្សាយ ‘ផែនការជ័យជំនះ’ របស់លោកសម្រាប់ជម្លោះជាមួយរុស្ស៊ីដល់មន្ត្រីអឺរ៉ុប លោក Zelensky បានស្នើថា អ៊ុយក្រែននឹងត្រូវការអាវុធនុយក្លេអ៊ែរ ប្រសិនបើអ៊ុយក្រែនមិនទទួលបាន សមាជិកភាពណាតូ ទេនោះ។ លោកបាននិយាយដោយសំដៅទៅលើ ប្រទេសហត្ថលេខីនៃអនុស្សរណៈ Budapest ឆ្នាំ ១៩៩៤ ដែលឯកសារនេះពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ី ដែលពង្រីកការធានាសន្តិសុខដល់ក្រុងគៀវ ជាថ្នូរនឹងការដកអាវុធនុយក្លេអ៊ែរសូវៀតចេញពីអ៊ុយក្រែនថា «​តើ​ប្រទេស​ធំ​មួយ​ណា​ជា​ប្រទេស​នុយក្លេអ៊ែរ​ ដែលបាន​រងទុក្ខ​? ទាំងអស់គ្នា? ទេ មានតែអ៊ុយក្រែនទេ” ។ លោក Vladimir Zelensky បន្ថែមថា “និយាយទៅកាន់លោក Donald Trump … Continue reading ប្រធានាធិបតីអ៊ុយក្រែនថា អ៊ុយក្រែន ត្រូវតែមានអាវុធនុយក្លេអ៊ែរ ឬ ក៏ចូលក្នុងអង្គការណាតូ