សិង្ហបុរី៖ កាលពីថ្ងៃអាទិត្យ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី ហៅកាត់ (MPA) បានរាយការណ៍ ពីការលេចធ្លាយប្រេងចេញ ពីបំពង់បង្ហូរប្រេង របស់ក្រុមហ៊ុន Shell នៅចន្លោះកោះ Bukom និងកោះBukom Kecil ។ អាជ្ញាធរ MPA បានកត់សម្គាល់ថា ក្រុមហ៊ុន Shell បានដាក់ទីតាំងស្តុកទឹក ចេញពីកន្លែងលេចធ្លាយ ហើយបានដាក់ពង្រាយយាន ដែលបំពាក់ដោយសារធាតុបំបែក ដើម្បីសម្អាតប្រេងនោះផងដែរ ។ ចំណែកខាង MPA ក៏បានដាក់ពង្រាយនាវាជាមួយនឹងឧបករណ៍បំបែក និងយន្តហោះគ្មានមនុស្សបើក និងផ្កាយរណប ដើម្បីជួយក្នុងការត្រួតពិនិត្យការកំពប់ប្រេងនោះ ។ គួរបញ្ជាក់ថា ការលេចធ្លាយនេះដែរត្រូវបាន គេរាយការណ៍មកថា បានឈប់ធ្លាយវិញចេញពីប្រភពទីតាំងខាងលើនោះ ហើយខាង MPA បានឲ្យដឹងទៀតថា មិនមានការមើលឃើញប្រេងលេចធ្លាយជាថ្មីនោះទេ គិតត្រឹមម៉ោង៦ល្ងាចម៉ោងនៅក្នុងស្រុក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed