ព្រះសង្ឃនៅថៃជាច្រើនអង្គ ចាញ់បោកអស់លុយ រាប់ពាន់លានបាត ក្នុងគម្រោងវិនិយោគពីមីត
បរទេស៖ ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) ត្រូវបានគេណែនាំឱ្យស៊ើបអង្កេត គម្រោងបោកប្រាស់ពីរ៉ាមីត ដែលត្រូវបាន ចោទប្រកាន់ថា មានព្រះសង្ឃត្រូវបានគេ បោកបញ្ឆោតឱ្យវិនិយោគ លើភាគហ៊ុនក្លែង ក្លាយនៅភាគឦសានដែលបណ្តាល ឱ្យមានការបាត់បង់លុយជាងមួយពាន់លានបាត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការិយាល័យ នាយករដ្ឋមន្ត្រី លោក ជូសាក់ សិរីនិល ដែលគ្រប់គ្រង ការិយាល័យព្រះពុទ្ធសាសនាជាតិ របស់ប្រទេសថៃ (NOB) បានធ្វើអត្ថាធិប្បាយលើរបាយការណ៍ទាក់ទងនឹងគម្រោងពីរ៉ាមីតដែលគេស្គាល់ថា “Ban Share Nong Carrot” ដែលពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំ ដែលបានរងគ្រោះដោយសារគម្រោងនេះ។ លោក ជូសាក់ បាននិយាយថា លោកមិនទាន់ទទួលបានរបាយ ការណ៍លម្អិតអំពីបញ្ហានេះនៅឡើយទេ ដោយបន្ថែមថា NOB គួរស៊ើបអង្កេតបញ្ហានេះជាមុនសិន។ នៅពេលសួរថាតើនឹងមានកិច្ចប្រជុំជាមួយ NOB ដោយសារព្រះសង្ឃជាគោលដៅ នៃការបោកប្រាស់ដែលត្រូវ បានចោទប្រកាន់ឬយ៉ាងណានោះ លោក ជូសាក់ សិរីនិល បាននិយាយថា NOB កំពុងធ្វើការលើបញ្ហានេះ។ … Continue reading ព្រះសង្ឃនៅថៃជាច្រើនអង្គ ចាញ់បោកអស់លុយ រាប់ពាន់លានបាត ក្នុងគម្រោងវិនិយោគពីមីត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed