លោក ពូទីន អះអាងថា ការប៉ុនប៉ងធ្វើឃាតរូបលោក គឺជាកំហុសដ៏បំផុត
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភ្នាក់ងាររបស់អ៊ីរ៉ង់ ដែលបានព្យាយាមធ្វើឃាតខ្ញុំ និងភរិយារបស់ខ្ញុំនៅថ្ងៃនេះ បានធ្វើកំហុសដ៏ជូរចត់មួយ” ។ លោកបានសំដៅទៅលើការបាញ់បង្ហោះ យន្ដហោះដ្រូនពីប្រទេសលីបង់ សំដៅទៅកាន់លំនៅដ្ឋានឯកជន របស់លោកនៅក្នុងទីក្រុង Caesarea ភាគខាងជើងប្រទេសកាលពីពេលថ្មីៗនេះ។ យន្តហោះដ្រូននោះ នៅទីបំផុតបានវាយប្រហារផ្ទះ មួយផ្សេងទៀតនៅក្នុងទីក្រុងនេះ ដោយគ្មានអ្នករងរបួស ហើយការិយាល័យ នាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា លោក នេតាន់យ៉ាហ៊ូ និងភរិយារបស់លោក មិននៅក្នុងផ្ទះឯកជនរបស់ពួកគេ នៅពេលមានការវាយប្រហារនោះទេ។ លោក បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា “នេះនឹងមិនរារាំងខ្ញុំ និងអ៊ីស្រាអែល ពីការបន្តសង្រ្គាមនៃការរស់ឡើងវិញ ប្រឆាំងនឹងសត្រូវរបស់យើង ដើម្បីធានាសន្តិសុខរបស់យើង សម្រាប់ជំនាន់ក្រោយទៀត” ។ លោកបានលើកឡើងថា “ខ្ញុំប្រាប់ប្រជាជនអ៊ីរ៉ង់ និងដៃគូរបស់ពួកគេនៅក្នុងទម្រង់នៃអំពើអាក្រក់នេះថា អ្នកណាក៏ដោយ ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋអ៊ីស្រាអែល នឹងបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ សម្រាប់វា។ យើងនឹងបន្តលុបបំបាត់ភេរវកររបស់អ្នក នាំយកអ្នកចាប់ពង្រត់របស់យើងមកវិញពីតំបន់ហ្គាហ្សា និងបញ្ជូនអ្នកស្រុកភាគខាងជើង ទៅផ្ទះរបស់ពួកគេវិញ” ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed