បរទេស ៖ កោះតៃវ៉ាន់កំពុងបង្កើន កិច្ចខិតខំ ប្រឹងប្រែងពង្រឹង សមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹង ការបិទផ្លូវយោធាដ៏មាន សក្តានុពលដោយប្រទេសចិន ខណៈដែលទីក្រុងប៉េកាំង បង្កើនសម្ពាធយោធាលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ ដែលបង្ហាញពីផែនការស្បៀង អាហារសម័យសង្គ្រាម របស់កោះតៃវ៉ាន់ ដែលត្រូវបានបញ្ជូនទៅសភាកាលពីថ្ងៃអង្គារ ក្រសួងកសិកម្ម កោះនេះបាននិយាយថា ខ្លួនបានរក្សាស្តុកអង្ករ រយៈពេល ៣ ខែ ហើយធានាថា ម្ហូបអាហារ និងការផ្គត់ផ្គង់សំខាន់ៗត្រូវបានរក្សាទុកស្មើៗគ្នានៅទូទាំងកោះនេះ។ យោងតាមក្រសួង គឺស្តុកស្រូវ បច្ចុប្បន្នអាចទ្រទ្រង់កោះតៃវ៉ាន់បានរយៈពេលប្រាំពីរខែ ហើយសារពើភ័ណ្ឌចំណីត្រី របស់វាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ ការនេសាទក្នុងស្រះរយៈពេលជាង ៣ ខែ ប្រសិនបើនេសាទ សមុទ្រមិនអាចនេសាទបាន ។ រដ្ឋាភិបាលបាននិយាយថា ខ្លួនក៏កំពុងរៀបចំផែនការ សម្រាប់ការបែងចែកស្រូវ ក្នុងអំឡុងពេលសង្គ្រាមផងដែរ ។ នៅក្នុងព្រឹត្តិការណ៍ នៃការបិទផ្លូវរបស់យោធាចិន អាជ្ញាធរកោះតៃវ៉ាន់បាននិយាយថា ពួកគេនឹងដាក់ដីស្រែចម្ការបន្ថែមទៀត ដើម្បីដាំដុះស្រូវ និងប្រើប្រាស់ស្រះបន្ថែមដើម្បីដាំដុះវារីវប្បកម្ម។ ដំណាំដែលកោះតៃវ៉ាន់ផ្តល់អាទិភាព ក្នុងការដាំដុះក្នុងពេលមានសង្គ្រាមរួមមាន … Continue reading កោះតៃវ៉ាន់ បង្ហាញផែនការ ស្បៀងអាហារ សម័យសង្គ្រាម ក្នុងការរក្សាទុកអង្ករ និងអាហារ ក្នុងពេលកំពុងរងសម្ពាធពីចិន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed