បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃព្រហស្បតិ៍ បានសុំទោស ចំពោះការស្លាប់ កាលពីពីរទសវត្សរ៍មុន នៃបាតុករមូស្លីម រាប់សិបនាក់ ដែលត្រូវបានដាក់គរលើគ្នា នៅក្នុងឡាន របស់កងទ័ពជាច្រើនម៉ោង បន្ទាប់ពីការផុតកំណត់ នៃលក្ខន្តិកៈ នៃការកំណត់ លើឧប្បត្តិហេតុ ដែលមិនមានមន្ត្រីរដ្ឋ ត្រូវបានកាត់ទោស ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការបង្ក្រាបសន្តិសុខនៅទីក្រុង Tak Bai ភាគខាងត្បូង ប្រទេសថៃក្នុងឆ្នាំ ២០០៤ បានបណ្តាលឱ្យមនុស្សស្លាប់ ចំនួន ៨៥ នាក់ និងជាព្រឹត្តិការណ៍ដ៏ល្បីបំផុតមួយ នៃការបះបោរផ្តាច់ខ្លួន ដែលបានឆាបឆេះឡើង វិញនៅឆ្នាំដដែល ហើយចាប់តាំងពីពេលនោះ មកបានសម្លាប់មនុស្សជាង ៧.៦០០ នាក់។ នាយករដ្ឋមន្ត្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា “ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្វីដែលបានកើតឡើង និងសុំទោសក្នុងនាមរដ្ឋាភិបាល” ដោយសន្យាថា នឹងធានាមិនឲ្យមានព្រឹត្តិការណ៍ បែបនេះកើតឡើងម្តងទៀតឡើយ។ … Continue reading នាយករដ្ឋមន្ត្រីថៃ សុំទោស ចំពោះការបង្រ្កាប ដែលបានសម្លាប់ អ្នកកាន់សាសនាឥស្លាម ៨៥នាក់ ក្នុងជំនាន់លោក ថាក់ស៊ីន កាន់អំណាច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed