ឆេះវត្តអាយុកាល៨០០ឆ្នាំ នៅតំបន់បេតិកភណ្ឌវប្បធម៌ នៅវៀតណាម ខូចខាតអស់ប្រហែលជិត១លានដុល្លារ
បរទេស៖ វត្ត Pho Quang ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ជាតិអាយុ ៨០០ ឆ្នាំនៅខេត្ត Phu Tho ភាគខាងជើង ប្រទេសវៀតណាម គឺត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃពុធ ។ ផ្សែងហុយចេញពីសាលធំនៃវត្តនៅម៉ោងប្រហែល ១០ ព្រឹក ហើយភ្លើងបានឆាបឆេះសាលនេះ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ យោងតាមវែបសាយ MSN ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកស្រុករាប់រយនាក់បានព្យាយាម យកទឹកមកជួយពន្លត់ភ្លើងដែលបានឆេះនោះដែរ ប៉ុន្តែបានសម្រេចឡើយ។ ប៉ូលីសស្រុក Lam Thao បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ៥ គ្រឿង និងមន្រ្តីជាច្រើននាក់ទៅកន្លែងកើតហេតុនៅម៉ោង ១០ និង ៣០ នាទី។ គិតត្រឹមថ្ងៃត្រង់ ភ្លើងបានរលត់ទៅវិញ ប៉ុន្តែរចនាសម្ព័ន្ធនៃសាលធំភាគច្រើនត្រូវបានបំផ្លាញ។ វត្ត Pho Quang ត្រូវបានទទួលស្គាល់ថាជាតំបន់បេតិកភណ្ឌវប្បធម៌ជាតិក្នុងឆ្នាំ ១៩៨០។ ព្រះវិហារនេះមានផ្ទុកនូវវត្ថុបុរាណដ៏មានតម្លៃជាច្រើន ជាពិសេសថ្មដែលមានរាងដូចផ្កាឈូកពីរាជវង្ស Tran ឆ្នាំ១២២៥ ដល់ឆ្នាំ ១៤០០ ដែលមានចម្លាក់ដ៏ប្រណិត … Continue reading ឆេះវត្តអាយុកាល៨០០ឆ្នាំ នៅតំបន់បេតិកភណ្ឌវប្បធម៌ នៅវៀតណាម ខូចខាតអស់ប្រហែលជិត១លានដុល្លារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed