លោក ដូណាល់ ត្រាំ សន្យាជាមួយអ្នកគាំទ្រថា នឹងមិនបញ្ជូនទាហានអាមេរិក ទៅធ្វើសង្គ្រាម ឬ ស្លាប់ នៅប្រទេសផ្សេងឡើយ ពេលលោកជាប់ឆ្នោត

បរទេស ៖ អតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងមិនបញ្ជូនជនជាតិអាមេរិកទៅប្រយុទ្ធ និងស្លាប់នៅក្នុងប្រទេស ដែលពួកគេមិនធ្លាប់បានឮ បានស្គាល់នោះទេ ក្នុងពេលដែលលោកថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងសមរភូមិនៃរដ្ឋ Pennsylvania នៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅឯការប្រមូលផ្តុំយុទ្ធនាការកាលពីថ្ងៃសៅរ៍ លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀតបានអះអាងថា លោកគឺជាមនុស្សតែម្នាក់គត់ដែលមានសមត្ថភាពការពារជម្លោះសកលលោកទាំងមូល ដោយលើកហេតុផលថា គូប្រជែងប្រជាធិបតេយ្យ របស់លោក គឺលោកស្រី Kamala Harris “នឹងធ្វើឱ្យយើងចូលទៅក្នុងសង្គ្រាមលោកលើកទី ៣ ដែលត្រូវបានធានាដោយសារ តែលោកស្រីអសមត្ថភាពទាំងស្រុងក្នុងការធ្វើការងារ”។ លោក ដូណាល់ ត្រាំ បាននិយាយថា «ដើម្បីតែធ្វើជាប្រធានាធិបតី គឺលោកស្រីត្រូវលេងល្បែង ជាមួយនឹងជីវិតមនុស្សរាប់លាននាក់។ កូនៗប្រុសស្រីនឹងត្រៀមខ្លួន ទៅច្បាំងក្នុងសង្គ្រាមក្នុងប្រទេសមួយ ដែលអ្នកមិនធ្លាប់ស្គាល់»។ នៅក្នុងសុន្ទរកថាទទួល យកការតែងតាំងរបស់លោកកាលពីដើមឆ្នាំនេះ លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹង “បញ្ចប់រាល់វិបត្តិអន្តរជាតិ … Continue reading លោក ដូណាល់ ត្រាំ សន្យាជាមួយអ្នកគាំទ្រថា នឹងមិនបញ្ជូនទាហានអាមេរិក ទៅធ្វើសង្គ្រាម ឬ ស្លាប់ នៅប្រទេសផ្សេងឡើយ ពេលលោកជាប់ឆ្នោត