គៀវ៖ ចំនួន២ដងក្នុងមួយឆ្នាំដែលអ្នកស្រី Kristina Petrenko មកទស្សនាទីលានឯករាជ្យក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលទង់តំណាង ឱ្យទាហានដែលបានស្លាប់ បម្រើជាការរំលឹកយ៉ាងមុតមាំ អំពីការឈឺចាប់របស់ប្រទេសនេះ ។ អ្នកស្រី រួមជាមួយនឹងជនជាតិអ៊ុយក្រែន មានភាពស្រពិចស្រពិល ខណៈសហរដ្ឋអាមេរិក ខិតកាន់តែជិតដល់សម្រាប់ការ បោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ វិច្ឆិកាខាងមុខនេះ ។ មនុស្សជាច្រើនជឿថា លទ្ធផលនឹងមានឥទ្ធិពល ថាតើ ពួកគេនឹងបន្តទទួលបានការគាំទ្រ ពីអ្នកគាំទ្រដ៏ធំបំផុតរបស់ពួកគេរឺយ៉ាងណា ចាប់តាំងពីការឈ្លានទាំងស្រុងរបស់រុស្ស៊ី ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។ អ្នកស្រី Petrenko បានប្រាប់ដល់ទីភ្នាក់ងារ CNA ទាំងទឹកភ្នែកថា “ប្រសិនបើយើងបាត់បង់ការគាំទ្រ យើងបាត់បង់អ្វីៗទាំងអស់ ហើយការលះបង់ទាំងអស់នេះ នឹងគ្មានប្រយោជន៍អ្វីទាំងអស់ ។ វាពិតជាឈឺចាប់ណាស់ ក្នុងការមើលឃើញដូច្នេះ” ។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខភាពប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ នាពេលបច្ចុប្បន្ននេះ លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា នឹងកាត់ផ្តាច់ជំនួយដល់អ៊ុយក្រែន ដោយបានថ្លែងថា គាត់នឹងបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ម៉ោងប្រសិនបើគាត់ បានទៅកាន់តំណែងនៅឯសេតវិមានវិញនោះ … Continue reading ពលរដ្ឋអ៊ុយក្រែន បង្ហាញអំពីភាពតានតឹងនៅក្នុងចិត្ត ខណៈការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងឈានជិតមកដល់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed