សហរដ្ឋអាមេរិក អះអាងថា កូរ៉េខាងជើង បញ្ជូនកងទ័ពប្រមាណ១០.០០០នាក់ដើម្បីហ្វឹកហ្វឺននៅក្នុងប្រទេសរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រទេសកូរ៉េខាងជើង បានបញ្ជូនកងទ័ពប្រមាណ១០.០០០នាក់ទៅហ្វឹកហ្វឹននៅក្នុងប្រទេសរុស្ស៊ី ដោយបានបង្កើនចំនួន៣ដង នៃការប៉ាន់ស្មានពីមុនរបស់ខ្លួន និងជំរុញឱ្យអង្គការ NATO និងសហភាពអឺរ៉ុប ព្រមានអំពីការបង្កើនភាព ដ៏គ្រោះថ្នាក់នៃសង្រ្គាមអ៊ុយក្រែន ។ក្រុងព្យុងយ៉ាង ដែលក្រុងម៉ូស្គូ បានចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមក ត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា នឹងផ្តល់អាវុធដល់រុស្ស៊ី សម្រាប់ការឈ្លានពានរបស់ខ្លួន ប៉ុន្តែកងទ័ពនៅលើដីគោកនឹងបង្ហាញពីភាពតានតឹងក្នុងជម្លោះនេះ ។ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា កូរ៉េខាងជើង អាចនឹង “ឆាប់ៗនេះ” មានទាហានរហូតដល់១២.០០០នាក់នៅលើដីរុស្ស៊ី ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានរិះគន់ការដាក់ពង្រាយកងទ័ពទាំងនេះថា “គ្រោះថ្នាក់ខ្លាំងណាស់” ។ លោកបានសង្កត់ធ្ងន់ថា “យើងជឿថា កូរ៉េខាងជើង បានបញ្ជូនទាហាន សរុបប្រហែល១០.០០០នាក់ ទៅហ្វឹកហ្វឹននៅភាគខាងកើត នៃប្រទេសរុស្ស៊ី ដែលប្រហែលជានឹងបង្កើនកងកម្លាំងរុស្ស៊ី នៅជិតអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា