យេរ៉ូសាឡឹម៖ កាលពីថ្ងៃចន្ទ សភាអ៊ីស្រាអ៊ែល បានអនុម័តទៅលើច្បាប់ហាមប្រាមដល់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ (UNRWA) ពីការងារក្នុងប្រទេសអ៊ីស្រាអ៊ែល និងបានគ្រប់គ្រងក្រុងយេរ៉ូសាឡឹមខាងកើត ទោះបីជាមានការជំទាស់ ពីសហរដ្ឋអាមេរិកក៏ដោយ ។ សមាជិកសភាបានអនុម័តច្បាប់នេះ ជាមួយនឹងសំឡេងគាំទ្រ៩២និង១០សំឡេងប្រឆាំង បន្ទាប់ពីមានការរិះគន់អ៊ីស្រាអ៊ែល យ៉ាងចាស់ដៃជាច្រើនឆ្នាំមកលើ UNRWA ដែលបានកើនឡើងចាប់តាំងពីការ ចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដ៏សាហាវ របស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ។ អ្នកជំនាញបានឱ្យដឹងថា ការហាមឃាត់ដល់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ដែលបានផ្តល់ជំនួយ និងជំនួយសំខាន់ៗនៅទូទាំងទឹកដីប៉ាឡេស្ទីន និងដល់ជនភៀសខ្លួនប៉ាឡេស្ទីន នៅកន្លែងផ្សេងទៀតអស់រយៈពេលជាង ៧ទសវត្សរ៍ នឹងក្លាយជាការប៉ះទង្គិចដល់ការងារមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើត្រូវបានអនុវត្តតាមច្បាប់នេះមែននោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed