ចិន កាត់ទោសប្រហារជីវិតស្ត្រីម្នាក់ ពីបទជួញដូរកុមារចំនួន ១៧នាក់

សិង្ហបុរី ៖ ស្ត្រីម្នាក់ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសចិន ពីបទចាប់ពង្រត់ និងជួញដូរកុមារចំនួន១៧នាក់ ក្នុងខេត្តចំនួន ៣ផ្សេងគ្នា ចន្លោះឆ្នាំ១៩៩៣ដល់២០០៣ ។ ការកាត់ទោសជាថ្មីលើស្ត្រីឈ្មោះ Yu Huaying អាយុ៦១ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍ សាធារជនយ៉ាងខ្លាំងនៅទូទាំងប្រទេស បន្ទាប់ពីឧក្រិដ្ឋកម្មរបស់គាត់ ត្រូវបានគេដឹងនៅក្នុងឆ្នាំ២០២២ នៅគ្រាដែលជនរងគ្រោះអាយុ៣៤ឆ្នាំម្នាក់ បានរាយការណ៍ពីទុក្ខលំបាករបស់នាង ក្នុងការជួញដូរដោយស្ត្រីឈ្មោះ Yu ។ ស្ត្រីឈ្មោះ Yu Huaying ត្រូវបានរកឃើញថា មានទោសពីការចាប់ពង្រត់កុមារ បន្ទាប់ពីការកាត់ទោសជាថ្មីម្តងទៀត ។  តុលាការប្រជាជនកម្រិតមធ្យមនៃទីក្រុង Guiyang បានឲ្យដឹងនៅក្នុងសាលក្រមមួយ ដែលបានចែករំលែកនៅលើទំព័រ Weibo ផ្លូវការរបស់ខ្លួនកាលពីថ្ងៃសុក្រថា “កាលៈទេសៈ និងផលវិបាកនៃឧក្រិដ្ឋកម្មគឺធ្ងន់ធ្ងរខ្លាំងណាស់ ហើយស្ត្រីរូបនេះគួរតែត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ” ។ តុលាការបានឲ្យដឹងទៀតថា ទោះបីជាស្ត្រីឈ្មោះ Yu បានសារភាពចំពោះឧក្រិដ្ឋកម្មរបស់គាត់ក៏ដោយ វាមិនគ្រប់គ្រាន់ដើម្បីធានានូវការដាក់ទណ្ឌកម្ម ស្រាលជាងនេះបានទេ ។ តុលាការបានបញ្ជាក់ថា នៅក្នុងប្រទេសចិន ទោសប្រហារជីវិតត្រូវបានដាក់ នៅក្នុងករណីធ្ងន់ធ្ងរបំផុតសម្រាប់ឧក្រិដ្ឋកម្ម ដូចជាការជួញដូរគ្រឿងញៀន ឃាតកម្ម និងការចាប់រំលោភ ជាដើម … Continue reading ចិន កាត់ទោសប្រហារជីវិតស្ត្រីម្នាក់ ពីបទជួញដូរកុមារចំនួន ១៧នាក់