ចិន សម្តែងការមិនពេញចិត្ត ចំពោះការសម្រេចពន្ធរបស់អឺរ៉ុប លើរថយន្ត EV របស់ចិន
ប៉េកាំង៖ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន មិនយល់ព្រម ឬទទួលយកការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុប ក្នុងការដាក់ពន្ធបន្ថែមលើរថយន្តអគ្គិសនី ដែលផលិតដោយប្រទេសចិននោះទេ។ ប្រទេសចិន បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន របស់សហភាពអឺរ៉ុបចំពោះរថយន្ត EVs របស់ចិនគឺមិនសមហេតុផល ពោរពេញដោយបញ្ហាមិនអនុលោមតាមច្បាប់ជាច្រើន ហើយជាវិធានការការពារក្រោមការក្លែងបន្លំនៃ “ការប្រកួតប្រជែងដោយយុត្តិធម៌”។ ប្រទេសចិន បានអំពាវនាវរួចហើយទៅកាន់យន្តការ ដោះស្រាយវិវាទរបស់ អង្គការពាណិជ្ជកម្មពិភពលោក WTO ជុំវិញបញ្ហានេះ ហើយនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិន។ ដោយកត់សម្គាល់ថា អឺរ៉ុប នៅតែមានឆន្ទៈបន្តការ ពិភាក្សាលើការប្តេជ្ញាចិត្តតម្លៃ សម្រាប់រថយន្ត EV ដែលផលិតដោយចិន អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនតែងតែតស៊ូមតិការ ដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបញ្ចប់រឿងនេះ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed