បរទេស៖ ប៉ូលីសថៃ បាននិយាយថា បុរសជនជាតិអូស្ត្រាលីអាយុ ២៧ ឆ្នាំម្នាក់ បានស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ ប៉ាតាយ៉ា នៅចំពោះមុខមិត្តប្រុសរបស់គាត់ដែលកំពុងវង្វេងវង្វាន់ខ្លាំង។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះបានទូរស័ព្ទទៅកន្លែងកើតហេតុ បានរកឃើញយុវជននេះដេកស្លាប់ នៅក្នុងបន្ទប់ជាន់ទី៤ នៃសណ្ឋាគារនៅលើផ្លូវ Pattaya Sai 3 ក្នុងសង្កាត់ Bang Lamung ខេត្ត Chon Buri នៅថ្ងៃពុធនេះ។ អ្នកស្លាប់ស្លៀកតែខោខ្លីពណ៌ខ្មៅ បង្ហាញស្នាមសាក់នៅលើដងខ្លួន។ ប៉ូលិសបាននិយាយថា ថ្នាំញៀនប្រភេទ កេតាមីន មួយចំនួន, ថ្នាំញៀនខុសច្បាប់ និងកញ្ឆាស្ថិតនៅលើតុក្នុងបន្ទប់។ មិត្តភក្តិរបស់ជនរងគ្រោះក៏នៅក្នុងបន្ទប់ដែរ ។ គាត់ស្ថិតនៅក្នុងអាការៈស្រវឹង វង្វេងវង្វាន់ខ្លាំង ហើយត្រូវបានគេជួយសង្គ្រោះមុន ពេលបញ្ជូនទៅមន្ទីរពេទ្យ។ បុគ្គលិកសណ្ឋាគារ បានប្រាប់ប៉ូលីសថា ពួកគេឮសំឡេងខ្លាំងៗចេញពីជាន់ខាងលើ ហើយឡើងទៅលើផ្ទះ ដើម្បីមើលថាមានអ្វីកើតឡើង។ លុះមកដល់ជាន់ទី៤ ក៏ប្រទះឃើញមិត្តភ័ក្តិរបស់បុរសស្លាប់ក្នុងសភាពភ័យស្លន់ស្លោ ស្រែកខ្លាំងៗចង់ដឹងថាមានរឿងអ្វីកើតឡើង ហើយជនរងគ្រោះសន្លប់នៅលើឥដ្ឋ។ ប៉ូលិសបានសន្និដ្ឋានជំហានដំបូងថា … Continue reading ថៃ៖ បុរសជនជាតិអូស្រ្តាលីម្នាក់ ប្រើគ្រឿងញៀន ច្រើនជ្រុលបណ្តាលឱ្យស្លាប់ និងមិត្តភក្តិម្នាក់ទៀត និយាយលែងដឹងអី នៅក្នុងបន្ទប់សណ្ឋាគារ នៅប៉ាតាយ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed