បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក BENJAMIN NETANYAHU បានប្រាប់សភា KNESSET របស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលគ្រោងនឹងបន្តកិច្ចព្រមព្រៀង សន្តិភាពជាមួយបណ្តាប្រទេសអារ៉ាប់ បន្ទាប់ពីគោលដៅយោធារបស់ខ្លួន ត្រូវបានសម្រេចនៅក្នុងតំបន់ហ្គាហ្សា និងលីបង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក NETANYAHU បានធ្វើការកត់សម្គាល់ប៉ុន្មានថ្ងៃបន្ទាប់ពី អ៊ីស្រាអែលបានបើកការវាយប្រហារ លើមូលដ្ឋានយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ជាការសងសឹកចំពោះការបាញ់ផ្លោងមីស៊ីល ជាច្រើនគ្រាប់របស់ទីក្រុងតេអេរ៉ង់ទៅលើរដ្ឋជ្វីហ្វ (អ៊ីស្រាអែល) កាលពីដើមខែនេះ។ អ៊ីរ៉ង់បានលើកឡើងពីការធ្វើឃាតមន្ត្រីជាន់ខ្ពស់ HEZBOLLAH រួមទាំងមេដឹកនាំយូរឆ្នាំ HASSAN NASRALLAH ជាមូលហេតុនៃការវាយប្រហារនេះ។ លោក NETANYAHU បានប្រាប់សមាជិកសភាថា «មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស លែងគ្រប់គ្រងតំបន់ហ្គាហ្សា ហើយក្រុមហេសបូឡាលែងតាំង នៅព្រំដែនភាគខាងជើងរបស់យើង យើងកំពុងធ្វើការនៅថ្ងៃនេះលើផែនការ ដើម្បីធ្វើឱ្យមានស្ថេរភាពរណសិរ្សទាំងពីរនោះ ប៉ុន្តែថ្ងៃបន្ទាប់រួមបញ្ចូលអ្វីផ្សេងទៀត ដែលមានសារៈសំខាន់បំផុត» ។ បន្ទាប់ពីគោលដៅទាំងនេះត្រូវបានសម្រេច លោកបាននិយាយថា អ៊ីស្រាអែលនឹងបន្តកិច្ចខិតខំប្រឹងប្រែង សន្តិភាពនៅក្នុងតំបន់ “ជាមួយនឹងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងអប្រាហាំជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចបានសន្តិភាព ជាមួយប្រទេសអារ៉ាប់ដទៃទៀត” … Continue reading នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា អ៊ីស្រាអែល កំពុងស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយបណ្តាប្រទេសអារ៉ាប់ ក្រោយពីវាយប្រហារទៅលើអ៊ីរ៉ង់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed