ជប៉ុន អះអាងថា ការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់រុស្ស៊ី ជាការគំរាមកំហែង ដល់សណ្តាប់ធ្នាប់ពិភពលោក

តូក្យូ ៖ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោក Takeshi Iwaya បានសម្តែងការព្រួយបារម្ភថា ការចូលរួមរបស់ទាហាន កូរ៉េខាងជើង ទៅចូលរួមក្នុងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន អាចគំរាមកំហែងដល់ ស្ថិរភាពពិភពលោក។ ក្នុងអំឡុងកិច្ចប្រជុំជាមួយ ក្រុមអ្នកសារព័ត៌មាន លោក Iwaya ដែលបានចូលកាន់តំណែង នៅដើមខែតុលា ក្រោមនាយករដ្ឋមន្រ្តីថ្មី លោក Shigeru Ishiba បានឲ្យដឹងថា ប្រទេសជប៉ុន ចាំបាច់ត្រូវធ្វើការរួមគ្នា ជាមួយសហគមន៍ ពិភពលោក ដើម្បីកុំឱ្យស្ថានការណ៍នៅអ៊ុយក្រែន កាន់តែតានតឹង។ លោក បានលើកឡើងថា “ប្រសិនបើប្រទេសកូរ៉េខាងជើង ចូលរួមក្នុងការប្រយុទ្ធគ្នានោះ ស្ថានភាពនៅអ៊ុយក្រែន នឹងកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យសហគមន៍អន្តរជាតិ មានអស្ថិរភាពថែមទៀត”។ ថ្មីៗនេះ ប្រទេសកូរ៉េខាងជើង ត្រូវបានចោទប្រកាន់ ដោយកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងអ៊ុយក្រែនថា បានបញ្ជូនទាហាន ទៅប្រទេសរុស្ស៊ី ដើម្បីគាំទ្រការឈ្លានពាន របស់ប្រទេសជិតខាងរបស់ខ្លួន ចំពេលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាច ទទួលបានបច្ចេកវិទ្យា យោធាពីទីក្រុងមូស្គូជាថ្នូរ។ លោក Iwaya … Continue reading ជប៉ុន អះអាងថា ការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់រុស្ស៊ី ជាការគំរាមកំហែង ដល់សណ្តាប់ធ្នាប់ពិភពលោក