កូរ៉េខាងជើង បញ្ជាក់មីស៊ីល ដែលខ្លួនបាញ់សាកល្បងថ្មីៗនេះ ជាមីស៊ីលផ្លោងអន្ដរទ្វីប Hwasong-19

សេអ៊ូល៖ កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មីស៊ីលដែលខ្លួនបានបាញ់ សាកល្បងមួយថ្ងៃមុននេះ គឺជាមីស៊ីលផ្លោងអន្តរទ្វីបថ្មី ICBM  Hwasong-19 នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន “បានសម្តែង ការពេញចិត្តយ៉ាងខ្លាំង” ចំពោះការបាញ់សាកល្បង ដោយជោគជ័យ នៃមីស៊ីលថ្មីនេះ ដោយហៅវាថាជា “កំណែចុងក្រោយ” នៃមីស៊ីល ICBM ។  លោកក៏បានឲ្យដឹងផងដែរថា “ទីតាំងអនុត្តរភាព” របស់ប្រទេសលោកក្នុងការអភិវឌ្ឍន៍ មធ្យោបាយសម្រាប់ ការវាយប្រហារនុយក្លេអ៊ែរគឺ “មិនអាចត្រឡប់វិញបាននោះទេ” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ។ មីស៊ីលនេះត្រូវបានបាញ់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ឆ្ពោះទៅកាន់សមុទ្រជប៉ុន ក្នុងគន្លងដ៏ខ្ពស់មួយ ដែលជារយៈពេល ហោះហើរវែងបំផុតមិនធ្លាប់ មានសម្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺ ៨៦ នាទី ហើយវាបានធ្លាក់នៅខាង ក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ KCNA បានឲ្យដឹងថា មីស៊ីលបានឈានដល់កម្ពស់អតិបរមា ៧,៦៨៧,៥គីឡូម៉ែត្រ និងហោះបានចម្ងាយ ១,០០១,២គីឡូម៉ែត្រ សម្រាប់រយៈពេល ៨៥នាទី និង ៥៦វិនាទី មុនពេលធ្លាក់នៅលើតំបន់កំណត់ទុកជាមុន។ KCNA បានឲ្យដឹងទៀតថា “ការសាកល្បងប្រព័ន្ធអាវុធយុទ្ធ សាស្ត្រចុងក្រោយបង្អស់ … Continue reading កូរ៉េខាងជើង បញ្ជាក់មីស៊ីល ដែលខ្លួនបាញ់សាកល្បងថ្មីៗនេះ ជាមីស៊ីលផ្លោងអន្ដរទ្វីប Hwasong-19