ពលរដ្ឋអាមេរិក អ្នកមានទ្រព្យសម្បត្តិ កាន់តែច្រើន នាំគ្នាស្វែង រកសញ្ជាតិបរទេស

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត CNBC បានរាយការណ៍ថា ជនជាតិអាមេរិក ដែលមានទ្រព្យសម្បត្តិជាច្រើន កំពុងគិតចង់ចាកចេញ ពីសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោត ថ្ងៃទី៥ខែវិច្ឆិកា ដោយមិនគិតពីអ្នកឈ្នះ ដោយរំពឹងថា នឹងមានអស្ថិរភាពនយោបាយ និងសង្គមនឹងកើតមានឡើង។ ប្រភពដដែលនេះ បាននិយាយទៀតថា មេធាវី និងទីប្រឹក្សាអន្តោប្រវេសន៍ បានសង្កេតឃើញចំនួន កំណត់ត្រា នៃអតិថិជន ដែលចង់ទទួលបានលិខិតឆ្លងដែនទីពីរ ឬរស់នៅក្រៅប្រទេស បានកំពុងកើនឡើងខ្លាំង។ ខណៈពេលដែលមនុស្សជារឿយៗ និយាយអំពីការផ្លាស់ប្តូរ ទៅប្រទេសមួយផ្សេងទៀត បន្ទាប់ពីការបោះឆ្នោត បុគ្គលដែលមានទ្រព្យសម្បត្តិជាច្រើន កំពុងធ្វើសកម្មភាព រួចហើយចំពោះការសុំសញ្ជាតិ។ យោងតាមការអះអាងដោយលោក Dominic Volek ប្រធានក្រុមអតិថិជនឯកជន នៅក្រុមហ៊ុនប្រឹក្សា Henley & Partners ដែលមានជំនាញក្នុងការ ផ្តល់ការណែនាំដល់បុគ្គល ដែលមានទ្រព្យសម្បត្តិខ្ពស់លើការធ្វើចំណាកស្រុកអន្តរជាតិ យ៉ាងហោចណាស់មានជនជាតិ អាមេរិក ដែលមានទ្រព្យសម្បត្តិច្រើន ជាង៣០ភាគរយ ដែលបានកើនឡើងធៀប ទៅនឹងឆ្នាំមុនកំពុងរៀបចំ ផែនការចាកចេញ ។ គាត់បានប្រាប់ … Continue reading ពលរដ្ឋអាមេរិក អ្នកមានទ្រព្យសម្បត្តិ កាន់តែច្រើន នាំគ្នាស្វែង រកសញ្ជាតិបរទេស