រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ ដែលគ្រប់គ្រង ដោយចិនដ៏ធំបំផុត មួយចំនួន នៅវៀតណាម កាត់បន្ថយការផលិត និងបញ្ឈប់បុគ្គលិក ដោយសារតែការពង្រីក ពន្ធពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក

បរទេស៖ រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលគ្រប់គ្រងដោយចិន ដ៏ធំបំផុតមួយចំនួន នៅក្នុងប្រទេសវៀតណាម កំពុងកាត់បន្ថយការផលិត និង បញ្ឈប់បុគ្គលិក ដោយសារតែការពង្រីកពន្ធពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅរបស់ខ្លួន និងប្រទេសអាស៊ី អាគ្នេយ៍បីផ្សេងទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ទន្ទឹមនឹងនេះ នៅប្រទេស ឥណ្ឌូនេស៊ី និងឡាវ រោងចក្រថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រង ដោយចិនថ្មីមួយចំនួន កំពុងលេចចេញជារូបរាង ចេញពីការទទួលបានការការពារ ពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។ របាយការណ៍របស់ រ៉យទ័រ បានបង្ហាញថា សមត្ថភាពដែលបានគ្រោងទុក របស់ពួកគេគឺគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រហែលពាក់កណ្តាលបន្ទះសូឡា ដែលបានដំឡើងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យរបស់ចិន បានធ្លាក់ចុះជាបន្តបន្ទាប់នូវទិន្នផល នៅក្នុងមជ្ឈមណ្ឌលដែលមានស្រាប់ ខណៈពេលដែលកំពុងសាងសង់រោងចក្រថ្មី នៅក្នុងប្រទេសផ្សេងទៀត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនគេចពីពន្ធ និងគ្រប់គ្រងទីផ្សារសហរដ្ឋអាមេរិក និងពិភពលោក បើទោះបីជាមានរលកជាបន្តបន្ទាប់ នៃការតម្លើងពន្ធ របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយទស្សវត្ស ដែលបានដាក់ចេញឡើង ដើម្បីទប់ទល់ពួកគេក៏ដោយ។ ខណៈពេលដែលក្រុមហ៊ុនចិនបាននិងកំពុងផ្លាស់ប្តូរការផលិតថាមពលពន្លឺព្រះអាទិត្យរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ វិសាលភាពនៃការផ្លាស់ប្តូរ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងឡាវក្នុងដំណាក់កាលចុងក្រោយនេះ មិនត្រូវបានគេរាយការណ៍ … Continue reading រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ ដែលគ្រប់គ្រង ដោយចិនដ៏ធំបំផុត មួយចំនួន នៅវៀតណាម កាត់បន្ថយការផលិត និងបញ្ឈប់បុគ្គលិក ដោយសារតែការពង្រីក ពន្ធពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក