មហាក្សត្រ និងម្ចាស់ក្សត្រី របស់អេស្ប៉ាញ ត្រូវប្រជាជនដែលមានកំហឹង នាំគ្នាគប់ស៊ុតដាក់ ពេលយាងទតតំបន់រងគ្រោះដោយទឹកជំនន់ មានមនុស្សជាង ២០០នាក់ស្លាប់

បរទេស៖ អ្នកស្រុកដែលមានកំហឹងបាននាំគ្នាស្រែក និងគប់ស៊ុតដាក់ស្តេច Felipe និងម្ចាស់ក្សត្រី Letizia របស់ប្រទេសអេស្ប៉ាញ នៅពេលដែលពួកគេបានទៅទស្សនកិច្ច ឬ ទតតំបន់ Valencia ជាកន្លែងដែលមនុស្សជាង ២០០នាក់ បានស្លាប់នៅក្នុងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រះអង្គ Felipe បានប្រឈមមុខនឹងការស្រែកថា “ឃាតក” នៅពេលដែលទ្រង់បានទៅទស្សនកិច្ចតំបន់ Paiporta ដែលរងគ្រោះខ្លាំងនៅខាងក្រៅទីក្រុង Valencia រួមជាមួយនឹងនាយករដ្ឋមន្ត្រី Pedro Sanchez និងអភិបាលតំបន់ Carlos Mazon ជាកន្លែងដែលអ្នកស្រុកចោទប្រកាន់ អាជ្ញាធរពីការឆ្លើយតបដ៏ខ្ជិល ឬ មិនទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយនេះ។ បន្ទាប់​ពី​ពួក​គេ​ថត​រូប​រួច ហ្វូង​មនុស្ស​ចាប់​ផ្ដើម​ជេរ​ប្រមាថ​ស្ដេច, Mazon និង Sanchez។ ហ្វូងមនុស្សបានលោតកញ្ជ្រោលទៅមុខ ខណៈសន្តិសុខបានបើកឆ័ត្រ ដើម្បីព្យាយាមការពារ។ ដោយប្រឈមមុខនឹងអ្នកស្រុកម្នាក់, ស្តេច Felipe រក្សាភាពស្ងប់ស្ងាត់ ហើយបន្ទាបឆ័ត្ររបស់គាត់ ដើម្បីស្តាប់ប្រជាជនរូបនោះ ខណៈដែលប៉ូលីសបានព្យាយាម គ្រប់គ្រងអ្នកដែលបានប្រមូលផ្តុំ។ … Continue reading មហាក្សត្រ និងម្ចាស់ក្សត្រី របស់អេស្ប៉ាញ ត្រូវប្រជាជនដែលមានកំហឹង នាំគ្នាគប់ស៊ុតដាក់ ពេលយាងទតតំបន់រងគ្រោះដោយទឹកជំនន់ មានមនុស្សជាង ២០០នាក់ស្លាប់