សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត វាយតម្លៃខ្ពស់ចំពោះខ្មែរក្រោម បន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរ
ភ្នំពេញ ៖ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះខ្មែរក្រោម ដែលបន្តថែរក្សាបាននូវវប្បធម៌ ប្រពៃណីខ្មែរតជំនាន់មក និងបានចូលរួមក្នុងអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរយ៉ាងច្រើនកុះករ។ ការវាយតម្លៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរក្រោម នៅវត្តពោធិគិរីវង្សារាម នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារ ចូលមកកាន់វត្តនេះ។ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា «សូមវាយតម្លៃខ្ពស់ ចំពោះបងប្អូនខ្មែរក្រោមដែលបាន បន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរ តជំនាន់មកនេះ និងបានអញ្ជើញមកចូលរួម នៅក្នុងអង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរយ៉ាងច្រើនកុះករ និងប្រកបដោយ សេចក្តីសប្បាយរីករាយជ្រះថ្លាដោយបុណ្យកុសល»។ នាឱកាសនោះដែរ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបន្តថា រាជ រដ្ឋាភិបាល និងប្រជាជនខ្មែរ និងខ្មែរនៅគ្រប់ទិសទី តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នា នៅក្នុងឱកាសពិធីបុណ្យទាន ជាពិសេសពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានជាដើម។ សម្តេចថា នេះជាអង្គកឋិនទានជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទ, និយាយជារួម និងនិយាយដោយឡែក, ក្នុងចំណោមបងប្អូនខ្មែរក្រោម … Continue reading សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត វាយតម្លៃខ្ពស់ចំពោះខ្មែរក្រោម បន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed