កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក
សេអ៊ូល៖ ក្រសួងការពារជាតិ ជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ព្រឹកថ្ងៃអង្គារនេះ បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះ ទៅកាន់សមុទ្រជប៉ុន នៅក្នុងសកម្មភាព ដែលបានកើតឡើង មុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក និងតិចជាងមួយសប្តាហ៍ បន្ទាប់ពីការបាញ់មីស៊ីល ផ្លោងអន្តរទ្វីប។ ក្រសួងជប៉ុនបានឲ្យដឹងថា យ៉ាងហោចណាស់មីស៊ីលរយៈចម្ងាយខ្លីចំនួន ៧គ្រាប់បានហោះក្នុងរយៈចម្ងាយ ៤០០គីឡូម៉ែត្រក្នុងរយៈកម្ពស់ប្រហែល ១០០ គីឡូម៉ែត្រ បន្ទាប់ពីពួកគេត្រូវបានបាញ់ចេញពីឆ្នេរភាគខាងលិចរបស់កូរ៉េខាងជើងនៅចន្លោះម៉ោងប្រហែល ៧ និង ៣០នាទីព្រឹកដល់ម៉ោង ៧ និង ៣៩នាទីព្រឹក។ មីស៊ីលទាំងនោះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ក្នុងដែនទឹកជុំវិញឆ្នេរខាងកើតនៃឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូចប៉ុន។ រដ្ឋាភិបាលជប៉ុន បានធ្វើការតវ៉ាប្រឆាំងនឹងការបាញ់មីស៊ីលចុងក្រោយបំផុត និងថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង ដោយថា “សកម្មភាពគំរាម កំហែងដល់សន្តិភាព និងសន្តិសុខ របស់ប្រទេសជប៉ុន តំបន់ និងសហគមន៍អន្តរជាតិ” ខណៈដែលថ្កោលទោស ចំពោះការរំលោភលើ សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ជាក់ស្តែងទីក្រុងព្យុងយ៉ាង មានបំណងបង្ហាញពីការ ធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពយោធា របស់ខ្លួនក្នុងឱកាស នៃការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិក ជាមួយនឹងពេលវេលា នៃការបាញ់បង្ហោះនេះផងដែរ ត្រូវបានគេមើល … Continue reading កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ នៅមុនការបោះឆ្នោត ប្រធានាធិបតីអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed