អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងវិស័យការពារជាតិ ខណៈត្រៀមចំណាយ ២ភាគរយ នៃផលិផល ក្នុងស្រុក សរុបលើវិស័យនេះ
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងកងកម្លាំងការពារ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រួមទាំងការធ្វើទំនើបកម្ម Bundeswehr ជាមួយនឹងមូលនិធិពិសេស ចំនួន ១០០ពាន់លានអឺរ៉ូ (១០៨ពាន់លានដុល្លារ)។ លោក Scholz បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាមួយជាមួយនឹង ការធ្វើទស្សនកិច្ច របស់អគ្គលេខាធិការ អង្គការណាតូលោក Mark Rutte នៅទីក្រុងប៊ែរឡាំង នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ដោយកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់ បានឈានដល់គោលដៅនៃការចំណាយ ២ភាគរយនៃទិន្នផលសេដ្ឋកិច្ច របស់ខ្លួនលើវិស័យការពារជាតិ ជាលើកដំបូង ក្នុងឆ្នាំនេះ លោក Scholz បានលើកឡើងថា “យើងនឹងបន្តយ៉ាងម៉ឺងម៉ាត់ លើផ្លូវនេះ” ។ លោក Rutte បានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា “សម្ព័ន្ធមិត្តណាតូទាំងអស់ត្រូវតែវិនិយោគបន្ថែមទៀត ហើយខ្ញុំជឿជាក់ថា អាល្លឺម៉ង់នឹងបន្តឈានទៅមុខ”។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានពិភាក្សាបន្តគាំទ្រអ៊ុយក្រែន ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed