តម្រូវការមាស របស់វៀតណាម ធ្លាក់ចុះនៅក្នុងត្រីមាសទី៣
ហាណូយ ៖ តម្រូវការមាសនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ខណៈដែលតម្លៃកើនឡើងយ៉ាងខ្លាំង បានរារាំងការទិញថ្មីមាស នេះបើយោងតាមរបាយការណ៍ ស្រាវជ្រាវអំពីនិន្នាការតម្រូវការមាសនៅត្រីមាសទី៣ ដែលថ្មីៗនេះត្រូវបានបោះពុម្ព ដោយក្រុមប្រឹក្សាមាសពិភពលោក។ របាយការណ៍នេះ បានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានវៀតណាមថា តម្រូវការគ្រឿងអលង្ការនៅប្រទេសវៀតណាមមានចំនួន ២,៦ តោន ធ្លាក់ចុះ ១៣ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលតម្រូវការកាក់បានធ្លាក់ចុះ ៣៣ ភាគរយមកនៅ ៧,៩ តោន។ នៅក្នុងប្រទេសវៀតណាម ការធ្លាក់ថ្លៃរូបិយប័ណ្ណ បានធ្វើឱ្យតម្លៃមាសអន្តរជាតិកើនឡើងខ្លាំងជាងមុន ដោយជួយពន្យល់ពីការធ្លាក់ចុះ នៃតម្រូវការកាន់តែច្រើន នេះបើយោង តាមក្រុមប្រឹក្សាមាសពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា តម្លៃមាសត្រូវបានលក់ដោយក្រុមហ៊ុន Saigon Jewelry Company ក្នុងតម្លៃ ៨៧លានដុង (៣,៤៤១ ដុល្លារ) សម្រាប់អ្នកលក់ និង ៨៨,៥ លានដុង (៣,៥០០ដុល្លារ) សម្រាប់អ្នកទិញកាលពីថ្ងៃចន្ទ៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed