បរទេស៖ បុរសជនជាតិជប៉ុនពីរនាក់ ដែលជាប់ចោទពីបទចាប់ជំរិត ទារប្រាក់ពីជនជាតិជប៉ុនដូចគ្នា មុនពេលវាយដំលើរាងកាយ និងបង្ខំឱ្យជនរងគ្រោះស៊ីលាមក គឺត្រូវបានប៉ូលីសរបស់ប្រទេសថៃចាប់ខ្លួន នៅរមណីយដ្ឋានមួយក្នុងខេត្ត Chon Buri ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យត្រូវបានគេអះអាងថា ជាសមាជិកនៃអង្គការឧក្រិដ្ឋកម្មជប៉ុនមួយឈ្មោះ យ៉ាគូហ្សា (Yakuza)។ ឧត្តមសេនីយ៍ Theeradej Thamsuthee ប្រធានផ្នែកស៊ើបអង្កេត នៅការិយាល័យប៉ូលីសក្រុងបាងកក បានបង្ហាញព័ត៌មានលម្អិតកាលពីថ្ងៃពុធ។ លោកបានបន្តថា ជនរងគ្រោះជនជាតិជប៉ុនមិនត្រូវ បានបញ្ចេញឈ្មោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ផាយ៉ាថៃ និងប៉ុស្តិ៍ Chok ។ ជនរងគ្រោះបាននិយាយថា បុរសបីនាក់បានចាប់គាត់យកទៅផ្ទះមួយ។ ពួកគេបានទាមទារប្រាក់ ៣០០.០០០ បាត ដោយអះអាងថា វាជាការគិតថ្លៃសេវាក្នុងការរៀបចំទិដ្ឋាការ របស់គាត់នៅច្រកទ្វារប៉ោយប៉ែតរបស់កម្ពុជា។ ជនរងគ្រោះនិយាយថា គាត់មិនមានលុយច្រើននោះទេ គាត់បានបង់ប្រាក់ឲ្យអ្នកទាំងបីចំនួន ១៣៥.០០០ បាត ប៉ុន្តែពួកគេមិនពេញចិត្តនោះឡើយ។ គាត់ត្រូវបានគេនាំទៅតំបន់ស្មៅក្រាស់ៗ ដែលគាត់និយាយថា គេគំរាមសម្លាប់គាត់។ ផ្ទុយទៅវិញ ពួកគេបាននាំគាត់ទៅសណ្ឋាគារមួយនៅផ្លូវ … Continue reading ថៃ៖ សមាជិកក្រុមឧក្រិដ្ឋកម្មជប៉ុន យ៉ាគូហ្សា២នាក់ ចាប់ជំរិតទារប្រាក់ពីជនជាតិជប៉ុនម្នាក់ ៣០ម៉ឺនបាត ដោយវាយដំ និងបង្ខំឱ្យស៊ីលាមក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed