ប្រទេសវៀតណាម មានអចលនទ្រព្យចំនួន ២៥.៩០០ នៅទូទាំងប្រទេស ដែលលក់មិនដាច់, អ្នកជំនាញអំពាវនាវឱ្យបញ្ចុះតម្លៃលក់

បរទេស៖ សារពើភ័ណ្ឌថ្នាក់ជាតិ (អចលនទ្រព្យ) នៃ អាផាតមិន (apartments) , ផ្ទះលក្ខណៈឯកជន និងដីឡូតិ៍ ដែលលក់មិនដាច់ គឺបានឈានដល់ ២៥.៩០០ យូនីត នៅចុងខែកញ្ញា ដែលចំនួននេះគឺកើនឡើង ៥២ភាគរយ ធៀបនឹងបីខែមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រសួងសំណង់របស់វៀតណាម បានឱ្យដឹងថា អចលនទ្រព្យដែលលក់មិនដាច់ទាំងនោះ គឺមាន ប្រហែល ៤៧ភាគរយ គឺជាផ្ទះ , ៣៥ភាគរយ ជាដីឡូតិ៍ និងនៅសល់ជា apartments។ គម្រោងយូនីតបានបញ្ចប់ហើយ ប៉ុន្តែមិនទាន់លក់ ឬមិនទាន់បញ្ចប់។ យូនីតដែលបានបញ្ចប់ភាគច្រើន គឺជាអចលនទ្រព្យនៅតំបន់ជាយក្រុង ដែលពិបាកក្នុងការទាក់ទាញអ្នកទិញ ដោយសារតម្លៃខ្ពស់ ស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់ ឬទីតាំងមិនល្អ។ យូនីតដែលមិនទាន់បញ្ចប់គឺភាគច្រើនជា អាផាតមិន នៅក្នុងទីក្រុងធំៗនៅក្នុងគម្រោងដែលមានកាលបរិច្ឆេទ បើកដំណើរការមិនច្បាស់លាស់ ឬត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារបញ្ហាផ្លូវច្បាប់។ ក្រសួងសំណង់ បានជំរុញអ្នកអភិវឌ្ឍន៍ឲ្យបញ្ចុះតម្លៃ ដើម្បីកាត់បន្ថយសារពើភ័ណ្ឌខ្ពស់។ … Continue reading ប្រទេសវៀតណាម មានអចលនទ្រព្យចំនួន ២៥.៩០០ នៅទូទាំងប្រទេស ដែលលក់មិនដាច់, អ្នកជំនាញអំពាវនាវឱ្យបញ្ចុះតម្លៃលក់