សារព័ត៌មាន ក្នុងស្រុកអ៊ុយក្រែន ៖ លោក Zelensky ទំនងជានឹងត្រូវគេបង្ខំ ឲ្យទទួលយកផែនការ សន្តិភាពជាមួយនឹងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពជិតស្និទ្ធនឹងការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រាប់សារព័ត៌មាន Strana របស់ប្រទេសអ៊ុយក្រែនថា មេដឹកនាំអ៊ុយក្រែន Vladimir Zelensky នឹងគ្មានអំណាចក្នុងការ តវ៉ាប្រឆាំងឡើយ ប្រសិនបើប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump សម្រេចចិត្តថាគាត់ចង់ ឱ្យទីក្រុងគៀវបញ្ឈប់ការប្រយុទ្ធ និងទទួលយកសន្តិភាពជាមួយរុស្ស៊ី។ លោក Trump បានសន្យាតាំងតែ ពីចាប់ផ្តើមយុទ្ធនាការដំបូង របស់គាត់ក្នុង ការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ហើយបន្ទាប់ពីការបរាជ័យ របស់អនុប្រធានាធិបតី លោកស្រី Kamala Harris ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ដោយអ្នកវិភាគនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការប៉ាន់ស្មានថាតើលោក Trump នឹងសម្រេចបាននូវគោលដៅនេះ យ៉ាងដូចម្តេច នៅពេលដែលគាត់ ចូលកាន់តំណែងក្នុងខែមករា។ គួរឲ្យដឹងដែរថាភាគច្រើនអាស្រ័យ ទៅលើអ្នកណាដែលកាន់តួនាទីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោក Trump ដោយក្នុងនោះកាសែត Strana បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយកត់សម្គាល់ថា មានមនុស្សជាច្រើននៅក្នុង គណបក្សសាធារណរដ្ឋដែលគាំទ្រ សង្គ្រាមរហូតដល់ទីបញ្ចប់ដ៏ជូរចត់ ហើយសូម្បីតែនៅក្នុងទម្រង់ដ៏អាក្រក់ជាងនៅក្រោម ប្រធានាធិបតី Joe Bidenក៏មានដែរ ។ … Continue reading សារព័ត៌មាន ក្នុងស្រុកអ៊ុយក្រែន ៖ លោក Zelensky ទំនងជានឹងត្រូវគេបង្ខំ ឲ្យទទួលយកផែនការ សន្តិភាពជាមួយនឹងរុស្សី