ក្នុងរយៈពេល១០ខែមកនេះ វៀតណាម មានសហគ្រាសថ្មីដែលទើបបង្កើតឡើងជិត១៣៦.៧០០កន្លែង
ហាណូយ៖ យោងតាមការិយាល័យ ស្ថិតិទូទៅបានឲ្យដឹងថា សហគ្រាសថ្មីជិត១៣៦,១០០កន្លែង ត្រូវបានបង្កើតឡើង នៅក្នុងប្រទេស វៀតណាម ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៤នេះ ពោលគឺបានកើន ឡើង១,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ដើមទុនដែលបានចុះបញ្ជីរួមគ្នា នៃអាជីវកម្មទាំងនោះ ឈានដល់ជាង១,៣ទ្រីលានដុងវៀតណាម ស្មើនឹង៥១,១ពាន់លាន ដុល្លារអាមេរិក ដោយបានកើនឡើង៤,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។ នៅក្នុងចំណោមក្រុមហ៊ុន ដែលទើបបង្កើតថ្មីនោះដែរ មានជាង១០៣.១០០កន្លែងនៅក្នុងវិស័យសេវាកម្ម ខណៈជិត៣១.៦០០កន្លែង នៅក្នុងវិស័យឧស្សាហកម្ម និងសំណង់ ។ នៅចន្លោះខែមករាដល់ខែតុលា ក្រុមហ៊ុនជាង៦៦.២០០កន្លែងបានបន្តសកម្មភាពរបស់ពួកគេ ។ ការិយាល័យដដែលនេះ បានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមហ៊ុនចំនួន១៧.៣០០នាក់ ត្រូវបានប៉ាន់ប្រមាណថា នឹងដកខ្លួនចេញពីទីផ្សាររៀងរាល់ខែ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed