ប្រធានអង្គការណាតូ ព្រមានពីការគំរាមកំហែងកាន់តែខ្លាំង ពីកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី-កូរ៉េខាងជើង

បរទេស៖ ប្រធានអង្គការណាតូ លោក Mark Rutte បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសហប្រតិបត្តិការយោធា របស់កូរ៉េខាងជើងជាមួយរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន គឺជាការគំរាមកំហែង ដែលលាតសន្ធឹងហួសពីអឺរ៉ុប ហើយត្រូវតែដោះស្រាយរួមគ្នា ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Rutte បានប្រាប់អ្នកយកព័ត៌មានមុនពេលជួបជាមួយមេដឹកនាំអឺរ៉ុបនៅទីក្រុង Budapest ថា “តួនាទីរបស់កូរ៉េខាងជើងនេះ គឺជាមូលដ្ឋានបង្ហាញពីរបៀបដែលប្រទេសទាំងនេះធ្វើការជាមួយគ្នា ប្រទេសចិន កូរ៉េខាងជើង រុស្ស៊ី និងជាការពិតណាស់ អ៊ីរ៉ង់ ថែមទៀត” ។ លោកបន្តថា “នេះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើង មិនត្រឹមតែចំពោះផ្នែកអឺរ៉ុបនៃអង្គការណាតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ សហរដ្ឋអាមេរិកផងដែរ ពីព្រោះរុស្ស៊ីកំពុងផ្តល់បច្ចេកវិទ្យាចុងក្រោយបំផុត ដល់កូរ៉េខាងជើង ជាថ្នូរនឹងជំនួយរបស់កូរ៉េខាងជើង ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន” ។ លោក Rutte បាននិយាយទៀតថា ប្រសិនបើរុស្ស៊ីជោគជ័យ នៅអ៊ុយក្រែន វានឹងក្លាយទៅជាភាពក្លាហាន និងបំពាក់អាវុធកាន់តែល្អ ដែលបង្ហាញពីការគំរាមកំហែង កាន់តែខ្លាំងនៅព្រំដែនរបស់អង្គការណាតូ និងចំពោះសហរដ្ឋអាមេរិក។ មេដឹកនាំណាតូរូបនេះ … Continue reading ប្រធានអង្គការណាតូ ព្រមានពីការគំរាមកំហែងកាន់តែខ្លាំង ពីកិច្ចសហប្រតិបត្តិការ រវាងរុស្ស៊ី-កូរ៉េខាងជើង