បរទេស៖ ប្រទេសវៀតណាមបាននិយាយថា កម្មវិធី App លក់រាយតាមអ៊ីនធឺណិតរបស់ចិន Shein និង Temu ចាំបាច់ត្រូវចុះឈ្មោះជាមួយរដ្ឋាភិបាល មុនដំណាច់ខែវិច្ឆិកានេះ បើមិនដូច្នោះទេវានឹងបិទដែនអ៊ីនធឺណែត និងកម្មវិធីរបស់ពួកគេមិន ឱ្យប្រើប្រាស់នៅក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាល និងអាជីវកម្មក្នុង ស្រុករបស់វៀតណាម បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ នៃវេទិកាអនឡាញរបស់ចិន នៅលើទីផ្សារក្នុងស្រុក ដោយសារតែការបញ្ចុះតម្លៃយ៉ាងច្រើន។ ក្រសួងពាណិជ្ជកម្មវៀតណាម ក៏បាននិយាយដែរថា ខ្លួនមានការព្រួយបារម្ភអំពីសក្តានុពលសម្រាប់ការលក់ទំនិញក្លែងក្លាយ។ លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមបានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលកាលពីចុងសប្តាហ៍ថា ក្រសួងបានធ្វើការជាមួយទាំង Shein និង Temu លើបញ្ហាអាជ្ញាប័ណ្ណ។ លោក Long បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា “បន្ទាប់ពីការជូនដំណឹងរបស់ក្រសួង ប្រសិនបើវេទិកាទាំងនេះមិនអនុវត្តតាម នោះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការបច្ចេកទេសដូចជាការទប់ស្កាត់កម្មវិធី និងដែនគ្រប់គ្រង”។ កម្មវិធី App Shein និង Temu មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ អ្នកលក់រាយម៉ូតរហ័ស … Continue reading វៀតណាម កំពុងព្រួយបារម្ភចំពោះ App លក់រាយតាមអិនធ័រណិត ចំនួន២របស់ចិន ដែលកំពុងបញ្ចុះតម្លៃច្រើន និងទាមទារឱ្យ App ទាំងពីរនេះ ត្រូវចុះបញ្ជីរជាដាច់ខាត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed