The Times៖ អ៊ុយក្រែន អាចនឹងមានអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ប្រសិនបើអាមេរិកផ្តាច់ជំនួយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អត្ថបទសង្ខេបមួយដែលត្រូវបានរៀបចំ សម្រាប់ក្រសួងការពារជាតិបានណែនាំថា អ៊ុយក្រែនអាចវាយឆ្មក់ងាក ទៅដំណើរការម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីបង្កើតអាវុធបរមាណូ ប្រសិនបើសហរដ្ឋអាមេរិកពិតជា សម្រេចចិត្តថានឹងកាត់ផ្តាច់ជំនួយផ្នែកយោធា។ កាសែត The Times បានរាយការណ៍កាលពីថ្ងៃពុធថា អ្នកនិពន្ធរបស់ខ្លួននៅវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រជឿថា ការបង្កើតគ្រាប់បែកបរមាណូធម្មតា ដូចដែលសហរដ្ឋអាមេរិក បានធ្វើនៅក្នុងក្របខ័ណ្ឌនៃគម្រោង Manhattan នឹងមិនក្លាយជាកិច្ចការដ៏លំបាកមួយ ៨០ឆ្នាំក្រោយនោះទេ។ ប្រភពដដែល​បាន​អះអាង​ថា ខណៈ​ដែល​អ៊ុយក្រែន​មិន​អាច ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ជា​ដំណើរការ​ដ៏​សំខាន់​ សម្រាប់​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ទំនើប​នោះ ម៉ាស៊ីនរ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ប្រតិបត្តិការ​ទាំង ៩ របស់​ខ្លួន​មាន​ផ្ទុក​សារធាតុ​ភ្លុយតូនីញ៉ូម​ប្រមាណ ៧ តោនរួចទៅហើយ។ ក្នុងនោះដែរគេបានសរសេរទៀតថា វាអាចត្រូវបានប្រើដើម្បីបង្កើតគ្រាប់បែក ស្រដៀងទៅនឹងនុយក្លេអ៊ែរប្រភេទ ‘Fat Man’ ដែលបានទម្លាក់នៅ Nagasaki ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៤៥ ៕ ប្រែសម្រួល៖ ស៊ុន លី