រុស្សីសម្រេចចិត្ត រឹតបន្តឹងការនាំចេញ សារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់សហរដ្ឋអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល​រុស្ស៊ី​ បាន​ប្រកាស​ដាក់​កម្រិត ជា​បណ្ដោះអាសន្ន​លើ​ការ​នាំ​ចេញ​សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ចម្រាញ់រួច​ ទៅកាន់សហរដ្ឋ​អាមេរិក ។ ប្រភពដដែលបានសរសេរដែរថា ការសម្រេចចិត្តនេះ​គឺ ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ហាមប្រាម ​ដោយ​ក្រុង​វ៉ាស៊ីនតោន​លើ​ការ​ទិញ​ប្រេង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ។ យោងតាមឯកសារ ដែលបានចេញផ្សាយតាមអ៊ីនធឺណិត ដោយរដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃសុក្រ វិធានការនេះក៏ទាក់ទង នឹងការនាំចេញក្រោមកិច្ច ព្រមព្រៀងពាណិជ្ជកម្មបរទេស ជាមួយបុគ្គលដែលបានចុះបញ្ជី នៅក្នុងដែនសមត្ថកិច្ច របស់សហរដ្ឋអាមេរិកផងដែរ។ យ៉ាងណាក្តីករណី លើកលែង មួយត្រូវបានធ្វើឡើងសម្រាប់ការ ផ្គត់ផ្គង់ក្រោមអាជ្ញាប័ណ្ណតែម្តង ដែលចេញដោយ សេវាសហព័ន្ធ សម្រាប់ការត្រួតពិនិត្យបច្ចេកទេស និងការនាំចេញ។ កាលពីខែកញ្ញា លោក Vladimir Putin បានស្នើឱ្យកំណត់ការនាំចេញវត្ថុធាតុដើមសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួន រួមទាំងសារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់ទីផ្សារពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ង របស់លោកខាងលិច ដើម្បីរារាំងការចូលប្រើប្រាស់របស់រុស្ស៊ី ចំពោះទំនិញផលិត ពីបរទេសមួយចំនួន។ ប៉ុន្តែបន្ទាប់មកលោក Putin បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា ទោះបីជាមានការរឹតបន្តឹង របស់លោកខាងលិចក៏ដោយ ក៏រុស្ស៊ីនៅតែបន្តផ្គត់ផ្គង់ ទំនិញមួយចំនួនទៅ កាន់ទីផ្សារពិភពលោក ក្នុងបរិមាណច្រើនហើយ ក្នុងករណីខ្លះអ្នកទិញ កំពុងស្តុកទុកផលិតផលរុស្ស៊ី … Continue reading រុស្សីសម្រេចចិត្ត រឹតបន្តឹងការនាំចេញ សារធាតុអ៊ុយរ៉ាញ៉ូម ទៅកាន់សហរដ្ឋអាមេរិក