វ៉ាស៊ីនតោន៖ នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ នៃគោលនយោបាយរបស់រដ្ឋបាលរបស់លោក ស្តីពីវិបត្តិអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យរដ្ឋាភិបាលទីក្រុងគៀវ ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី។ ភ្លើងខៀវនឹងអនុញ្ញាត ឱ្យមានការប្រើប្រាស់កាំជ្រួច ATACMS ផលិតដោយលោកខាងលិចជាលើកដំបូងរបស់កងទ័ពអ៊ុយក្រែន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិកបានរាយការណ៍ថារួមមាន The Associated Press, The New York Times និង The Washington Post ដោយដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិកពីរនាក់។ បើទោះជាយ៉ាងនេះក្ដី សេតវិមាន ឬមន្ទីរបញ្ចកោណ មិនទាន់បានបញ្ជាក់ពីការសម្រេចចិត្តនេះនៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋបាលលោក បៃដិន បានអនុញ្ញាតឱ្យទីក្រុងគៀវប្រើប្រាស់ HIMARS ដែលជាគ្រាប់រ៉ុក្កែតធុនស្រាល ដែលផលិតដោយសហរដ្ឋអាមេរិក ដែលមានចម្ងាយប្រហែល ៥០ ម៉ាយ (៨០,៥ គីឡូម៉ែត្រ) សម្រាប់ការវាយប្រហារឆ្លងព្រំដែនក្នុងប្រទេសរុស្ស៊ី ដើម្បីការពារទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន និងតំបន់ជុំវិញចាប់តាំងពី ខែឧសភាមក នៅពេលដែលកងកម្លាំងរុស្ស៊ីចាប់ផ្តើមវាយលុកនៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ … Continue reading លោក បៃដិន បើកភ្លើងខៀវ ឲ្យអ៊ុយក្រែន ប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយ របស់អាមេរិក វាយប្រហារចូលទៅ ក្នុងទឹកដីរុស្ស៊ី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed