លោក Trump នឹងប្រកាសអាសន្នជាតិ និង បញ្ជាក់ពីផែនការ ប្រើយោធា ដើម្បីនិរទេសជន អន្តោប្រវេសន៍

បរទេស ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកមានបំណងប្រកាស អាសន្នជាតិ និងប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ។ ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថា នឹងចាប់ផ្តើម “កម្មវិធីនិរទេសដ៏ធំបំផុត” នៃឧក្រិដ្ឋជនក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយបានលើកឡើងម្តងហើយម្តងទៀតនូវលទ្ធភាពនៃការចូលរួមជាមួយកងទ័ព ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ លោក Trump បានចែករំលែកការបង្ហោះរបស់សកម្មជនអភិរក្សនិយម Tom Fitton នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth។ Fitton ដែលជាប្រធានអង្គការ Judicial Watch ដែលជាក្រុមផលប្រយោជន៍ សាធារណៈដែលឧទ្ទិសដល់ការស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាល បានសរសេរថា រដ្ឋបាលរបស់លោក Trump នឹង “ប្រកាសអាសន្នជាតិ ហើយនឹងប្រើប្រាស់ទ្រព្យសម្បត្តិយោធា” ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ “តាមរយៈកម្មវិធីនិរទេសដ៏ធំមួយ” ។ ការបង្ហោះសារឡើងវិញ នូវមតិយោបល់របស់ Fitton ត្រូវបានលោក Trump … Continue reading លោក Trump នឹងប្រកាសអាសន្នជាតិ និង បញ្ជាក់ពីផែនការ ប្រើយោធា ដើម្បីនិរទេសជន អន្តោប្រវេសន៍