សហរដ្ឋអាមេរិក បិទស្ថានទូតរបស់ខ្លួននៅក្រុងគៀវ ដោយសារការវាយប្រហារតាមផ្លូវអាកាសខ្លាំងពេក
គៀវ៖ នៅថ្ងៃពុធនេះ សហរដ្ឋអាមេរិកបានបិទស្ថានទូតរបស់ខ្លួននៅទីក្រុង គៀវ ដោយសារតែ “ព័ត៌មានជាក់លាក់នៃការវាយប្រហារតាមផ្លូវអាកាសដ៏សំខាន់មួយ” ហើយបានប្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ឱ្យត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកទីជំរកឲ្យបានឆាប់រហ័ស ។ ស្ថានទូតអ៊ីតាលី និងក្រិច បានឲ្យដឹងថា ពួកគេក៏បានបិទទ្វារស្ថានទូររបស់ពួកគេផងដែរ បន្ទាប់ពីមានការព្រមានមិនធម្មតារបស់សហរដ្ឋអាមេរិក ខណៈស្ថានទូតបារាំង នៅតែបន្តបើកដំណើរការ ប៉ុន្តែបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្ន ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល ATACMS របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារឃ្លាំងអាវុធមួយនៅក្នុងប្រទេសរុស្ស៊ី ដោយប្រើប្រាស់ការអនុញ្ញាតថ្មីពីរដ្ឋបាល ដែលចាកចេញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចំគម្រប់ ១.០០០ថ្ងៃនៃការឈ្លានពានពេញលេញរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ។ រុស្ស៊ីបានផ្តល់សញ្ញាដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនសប្តាហ៍មកថា ប្រសិនបើពួកគេផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចនោះ ក្រុងម៉ូស្គូ នឹងចាត់ទុកវាជាការកើនឡើងភាពតានតឹងជាក់ជាមិនខានឡើយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed