យូអិន ៖ សហរដ្ឋអាមេរិក បានធ្វើការវេតូលើសេចក្តីព្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ដោយបានទាក់ទាញការ រិះគន់យ៉ាងខ្លាំងពីសមាជិកភាគច្រើន នៃអង្គការសហប្រជាជាតិ ។ សេចក្តីព្រាងដែលដាក់ចេញដោយសមាជិក មិនអចិន្ត្រៃយ៍ចំនួន ១០ របស់ក្រុមប្រឹក្សា បានទាមទារបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ ក៏ដូចជាការដោះលែង ចំណាប់ខ្មាំងទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ ក្រុមប្រឹក្សាដែលមានសមាជិក ១៥ នាក់បានបោះឆ្នោតគាំទ្រ ១៤ លើ១ លើដំណោះស្រាយ ហើយសហរដ្ឋអាមេរិក បានប្រើវេតូរបស់ខ្លួនជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍ ដើម្បីរារាំងវា។ ថ្លែងបន្ទាប់ពីការបោះឆ្នោត លោក Robert Wood អនុឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគ្រាន់តែគាំទ្រដំណោះស្រាយ ដែលអំពាវនាវឱ្យមានការដោះលែង ចំណាប់ខ្មាំងជាបន្ទាន់ ដែលជាផ្នែកនៃបទឈប់បាញ់។ លោកបានថ្លែងថា “ដំណោះស្រាយនឹងបានផ្ញើសារ ដ៏គ្រោះថ្នាក់មួយទៅកាន់ក្រុមហាម៉ាស់ថាមិនចាំបាច់ត្រឡប់មកតុចរចាវិញនោះទេ”៕ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed