ប៉ាឡេស្ទីន​បដិសេធ​ផែនការ ​បង្កើតតំបន់​ការពារ នៅ​តំបន់ភាគខាងជើងហ្គាហ្សា ដើម្បី​ចែកចាយ​ជំនួយ

រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប៉ាឡេស្ទីន បានច្រានចោលផែនការ ណាមួយរបស់ អ៊ីស្រាអែល ក្នុងការបង្កើតតំបន់ការពារ នៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង ដើម្បីចែកចាយជំនួយ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យផ្លូវការ របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានឲ្យដឹងថា “ការពិភាក្សាអំពីអ្វីដែលហៅថា ការបង្កើតតំបន់ការពារ នៅភាគខាងជើងតំបន់ហ្គាហ្សា និងតំបន់ Jabalia ដើម្បីចែកចាយជំនួយតាមរយៈក្រុមហ៊ុនឯកជនរបស់អាមេរិក និងជាមួយមូលនិធិបរទេស ត្រូវបានច្រានចោលទាំងស្រុង និងផែនការដែលមិនអាចទទួលយកបាន” ។  លោក Abu Rudeineh បានចាត់ទុកផែនការនេះ រំលោភលើរាល់ដំណោះស្រាយ ភាពស្របច្បាប់អន្តរជាតិ និងច្បាប់អន្តរជាតិ ដែលចាត់ទុកតំបន់ហ្គាហ្សាស្ទ្រីប ជាផ្នែកសំខាន់មួយ នៃទឹកដីប៉ាឡេស្ទីនដែលកាន់កាប់។ លោកបានបន្ថែមថា ផែនការណាមួយដែលទាក់ទង នឹងអនាគត នៃតំបន់ហ្គាហ្សាស្ទ្រីប ឬការចែកចាយជំនួយ គឺធ្វើឡើងតាមរយៈរដ្ឋប៉ាឡេស្ទីន និង ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀស ខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា … Continue reading ប៉ាឡេស្ទីន​បដិសេធ​ផែនការ ​បង្កើតតំបន់​ការពារ នៅ​តំបន់ភាគខាងជើងហ្គាហ្សា ដើម្បី​ចែកចាយ​ជំនួយ