បរទេស៖ លេខាធិការរងផ្នែកព័ត៌មាន របស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយថា មីស៊ីលលឿនជាងសំឡេង ដែលទើបនឹងសាកល្បងប្រយុទ្ធរបស់រុស្ស៊ី គឺបានបង្កការគំរាមកំហែងដល់អ៊ុយក្រែន ប៉ុន្តែលោកស្រីបានច្រានចោល ការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចំពោះអង្គការណាតូថា គ្រាន់តែជា “វោហាសាស្ត្រដែលមិនប្រុងប្រយ័ត្ន” ជាជាងការគំរាមកំហែងដែលអាចជឿទុកចិត្តបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា យោធារបស់ប្រទេសរុស្ស៊ីបានបាញ់មីស៊ីល ផ្លោងលឿនជាងសំឡេងថ្មីរបស់ខ្លួនឈ្មោះ Oreshnik ប្រឆាំងនឹងរោងចក្រឧស្សាហកម្មយោធា ក្នុងប្រទេសអ៊ុយក្រែន។ ការវាយប្រហារនេះគឺជាការឆ្លើយតបទៅនឹង អ្វីដែលលោកពូទីនបានពណ៌នាថា ជា “សកម្មភាពឈ្លានពានរបស់ប្រទេសសមាជិកណាតូ” ដោយព្រមានថា ទីក្រុងម៉ូស្គូរក្សាសិទ្ធិក្នុងការកំណត់ គោលដៅយោធានៅក្នុងប្រទេសណា ដែលអនុញ្ញាតឱ្យអាវុធរបស់ពួកគេ ប្រើប្រឆាំងនឹងទឹកដីរុស្ស៊ី។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃនោះ លោកស្រី Singh បាននិយាយថា “អាវុធណាមួយដែលនឹងត្រូវប្រើប្រាស់ នៅលើសមរភូមិពិតជាគំរាមកំហែង ដល់ប្រជាជនអ៊ុយក្រែន”។ លោកស្រី Singh បានប្រាប់អ្នកសារព័ត៌មានថា “ដូច្នេះ … Continue reading មន្ទីរបញ្ចកោណ បង្ហាញពីការ «ព្រួយបារម្ភ» ចំពោះមីស៊ីលផ្លោងល្បឿនលឿន ជាងសំឡេងថ្មីរបស់រុស្ស៊ី ដែលបានបាញ់ទៅលើអ៊ុយក្រែន ជាលើកដំបូង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed