លោក Trump មានផែនការ បណ្តេញក្រុមយោធា ភេទ៣ ចេញពីជួរកម្លាំងទាំងអស់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត The Times បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ ប្រភពការពារជាតិថា ប្រធានាធិបតីជាប់ឆ្នោត អាមេរិក លោក Donald Trump គ្រោងនឹងហាមឃាត់អ្នកប្តូរភេទទាំងអស់ ចេញពីការបម្រើ ក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ។ ផែនការនេះត្រូវបានគេរាយការណ៍ថា តម្រូវឱ្យលោក Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិភ្លាមៗ បន្ទាប់ពីលោកចូលកាន់តំណែង ដែលនឹងដកបុគ្គលិកឆ្លងដែន ដែលកំពុងបម្រើការរួចហើយ និងហាមឃាត់មនុស្សប្រភេទនេះ ពីការចុះឈ្មោះនាពេលអនាគតទៀតផង។ សមាជិកអង្គភាពយោធាអាមេរិកសកម្ម ប្រហែល១៥,០០០ត្រូវបានគេដឹងថាគឺជាអ្នកប្តូរភេទដោយប្រកាស បើកចំហហើយ អ្នកដែលត្រូវបានកំណត់គោលដៅ នឹងត្រូវបានរំសាយចេញដោយហេតុផលវេជ្ជសាស្រ្ត ចាត់ទុកថាមិនស័ក្តិសម ក្នុងការបម្រើដោយផ្អែកលើការ កំណត់ភេទរបស់ពួកគេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើពួកគេនឹងត្រូវឆ្លង កាត់ការពិនិត្យណាមួយដើម្បីកំណត់ភេទរបស់ពួកគេនោះទេ។ ច្បាប់ថ្មីនេះត្រូវបានគេមើលឃើញថា ជាកំណែទំរង់ដ៏តឹងរ៉ឹងមយយ នៃបម្រាមដែលលោក Trump បានអនុម័តក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកកាន់តំណែងមកម្ល៉េះ។ កាលពីឆ្នាំ២០១៨គាត់បានហាមប្រាមអ្នកកែភេទដោយបើកចំហមិនឱ្យចូលបម្រើយោធា ប៉ុន្តែបានអនុញ្ញាតឱ្យអ្នកដែលបម្រើរួចហើយរក្សាការងាររបស់ពួកគេបន្តសិន៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed