ការផលិតរថយន្ត របស់ប្រទេសថៃ ធ្លាក់ចុះជាង ២៥ភាគរយ នៅក្នុងខែតុលា

បាងកក ៖ ទិន្នន័យពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញថា ផលិតកម្មរថយន្តរបស់ប្រទេសថៃបានបន្តធ្លាក់ចុះ ២៥,១៣ភាគរយក្នុងខែតុលា ដោយសារការធ្លាក់ចុះ យ៉ាងខ្លាំងនៃទិន្នផល សម្រាប់ទីផ្សារក្នុងស្រុក នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ក្រុមហ៊ុនផលិតរថយន្តថៃ បានផលិតរថយន្តចំនួន ១១៨,៨៤២គ្រឿងកាលពីខែមុន ធ្លាក់ចុះ ២៥,១៣ភាគរយធៀប នឹងឆ្នាំមុន ហើយបន្ទាប់ពីការធ្លាក់ចុះ ២៥,៤៨ ភាគរយនៅក្នុងខែកញ្ញា ដោយសារការផលិតរថយន្តភីកអាប់ និងរថយន្តដឹកទំនិញធ្លាក់ចុះ នេះបើយោងតាម FTI ។ អ្នកនាំពាក្យក្លឹបឧស្សាហកម្មរថយន្ត FTI លោក Surapong Paisitpattanapong បានឲ្យដឹងថា សម្រាប់រយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៤ ការផលិតរថយន្តបានធ្លាក់ចុះ ១៩,២៨ភាគរយធៀបនឹងឆ្នាំមុន មកនៅត្រឹម ១,២៤៦,៨៦៨គ្រឿង ដែលមួយផ្នែកដោយសារការធ្លាក់ចុះនៃម៉ាស៊ីនចំហេះខាងក្នុងចំនួន ២៧,៤១ភាគរយ។ លោក Surapong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការលក់រថយន្តក្នុង ស្រុកបានធ្លាក់ចុះ ៣៦,០៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៣៧,៦៩១គ្រឿងក្នុងខែតុលា ដោយឈានដល់កំណត់ត្រា ទាបបំផុតក្នុងរយៈពេល ៥៤ខែ ដោយសារធនាគារ … Continue reading ការផលិតរថយន្ត របស់ប្រទេសថៃ ធ្លាក់ចុះជាង ២៥ភាគរយ នៅក្នុងខែតុលា