បរទេស៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃ ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ បានរិះគន់ “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” នៃកិច្ចសហប្រតិបត្តិការយោធា កាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាន ចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីបានឲ្យដឹងថា ការបញ្ជូនកងទ័ពរបស់ទីក្រុងព្យុងយ៉ាង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន “ជាការពង្រីកដ៏គ្រោះថ្នាក់នៃជម្លោះ” ហើយនឹងបណ្តាលឱ្យមាន “ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិសុខអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។ G7 ក៏បានបញ្ជាក់សារជាថ្មីថា ការគាំទ្ររបស់ខ្លួនចំពោះបូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន “នឹងនៅតែមិនផ្លាស់ប្តូរ” ចំពេលមានការភ័យខ្លាចថា ការស្ទាក់ស្ទើររបស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការជួយទីក្រុងគៀវ អាចនឹងធ្វើឱ្យសាមគ្គីភាពរបស់ក្រុមនេះចុះខ្សោយ បន្ទាប់ពីលោកបានឡើងកាន់អំណាចក្នុងខែមករា។ ចំពោះប្រទេសចិន វេទិកានៃលទ្ធិប្រជាធិបតេយ្យធំៗ បានរំលឹកឡើងវិញនូវការប្រឆាំងរបស់ខ្លួនចំពោះ “សកម្មភាពយោធា និងសកម្មភាពបង្ខិតបង្ខំ និងការបំភិតបំភ័យរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង” ក៏ដូចជាសារៈសំខាន់នៃ “សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។ ក្រុមនេះក៏បានបញ្ចេញក្តីបារម្ភ ជុំវិញការគាំទ្ររបស់ចិន សម្រាប់មូលដ្ឋានឧស្សាហកម្ម ការពារជាតិរបស់រុស្ស៊ី តាមរយៈការនាំចេញសម្ភារៈ ប្រើប្រាស់ពីររបស់ខ្លួន ខណៈអំពាវនាវឱ្យទីក្រុងប៉េកាំង ដាក់សម្ពាធលើរុស្ស៊ី ឱ្យបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed