បារាំងថា នឹងមិនចាប់ខ្លួននាយករដ្ឋមន្រ្តី អ៊ីស្រាអែល តាមដីការរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ នោះទេ

បរទេស៖ ការចាប់ខ្លួននាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu នឹងមានការលំបាក ដោយសារតែលោក Netanyahu អាចមានអភ័យឯកសិទ្ធិ ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើតាមរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានអះអាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនមេដឹកនាំ អ៊ីស្រាអែលកាលពីសប្តាហ៍មុនដោយចោទ ប្រកាន់លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការឈ្លានពានតំបន់ហ្គាហ្សា។ ខណៈដែលប្រទេសមួយចំនួននៅអឺរ៉ុប បានប្រកាសជាសាធារណៈថា នឹងគោរពដីកានោះ ទីក្រុងប៉ារីសបានការពារទៅនឹងការខាតបង់របស់ខ្លួន។ លោក Barrot បានប្រាប់វិទ្យុ Franceinfo កាលពីថ្ងៃពុធថា ទីក្រុងប៉ារីស “នឹងអនុវត្តច្បាប់អន្តរជាតិដោយផ្អែកលើកាតព្វកិច្ចរបស់ខ្លួនក្នុងការសហការជាមួយ ICC” ។ លោកបានបន្ថែមថា លក្ខន្តិកៈ ទីក្រុងរ៉ូម ដែលបង្កើតតុលាការ “ដោះស្រាយជាមួយនឹងសំណួរនៃអភ័យឯកសិទ្ធិសម្រាប់មេដឹកនាំមួយចំនួន” ហើយបញ្ហាបែបនេះនៅ … Continue reading បារាំងថា នឹងមិនចាប់ខ្លួននាយករដ្ឋមន្រ្តី អ៊ីស្រាអែល តាមដីការរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ នោះទេ